ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

ថ្ងៃនេះអាជ្ញាធរខេត្តសៀមរាប បើកយុទ្ឋនាការបោសសម្អាតអនាម័យបរិស្ថានតាមគោលដៅនិងដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋកុំបោះចោលសំរាមពាសវាលពាសកាល

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តសៀមរាប សហការជាមួយអាជ្ញាធរក្រុងសៀមរាប និងសហភាពសហពន្ឋ័យុវជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានរួមគ្នាធ្វើយុទ្ឋនាការបោសសម្អាតអនាម័យបរិស្ថានតាមគោលដៅ និងដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប និងដើម្បីអបអរសាទរនូវសមិទ្ឋផលហេដ្ឋារចនាសម្ព័ន្ឋផ្លូវចំនួន៣៨ខ្សែ ដែលបានសាងសង់រួចរាល់ជាស្ថាពរ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន...

ព័ត៌មានលំអិត

រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជម្រុញឲ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០

ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រគ្រូបង្គោល “ហូកា” ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ប្រចាំខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា បន្ទាប់ពីការបើកប្រទេសឡើងវិញ និងស្របបរិបទសង្គមផងនោះ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់ត្រូវចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម...

ព័ត៌មានលំអិត

ពិធីទស្សនកិច្ចសិក្សា និងពិធីផ្ទេរ-ទទួលសម្ភារៈគាំទ្រ និងសាលារៀនបានអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ សាលាបឋមសិក្សាដូនឪ

នៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២២ ក្រសួងអប់រំយុវជននិងកីឡា សហការគាំទ្រពីអង្គការដៃគូនិងអាជ្ញាធមូលដ្ឋានបានរៀបចំពិធីទស្សនកិច្ចសិក្សា ពិធីផ្ទេរ-ទទួលសម្ភារៈគាំទ្រ និងសាលារៀនបានអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាដូនឪក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់...

ព័ត៌មានលំអិត

ទីប្រឹក្សាសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំឱ្យសិស្សានុសិស្សក្នុងស្រុកអង្គរធំ ជៀសឆ្ងាយពីគ្រឿងញៀន និង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា

ក្នុងឱកាសជួបសំណេះសំណាជាមួយសិស្សានុសិស្ស នៅសាលាវិទ្យាល័យ ហ៊ុន សែន អង្គរធំ ស្ថិតក្នុងស្រុកអង្គរធំខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ធការល័យ និងទីប្រឹក្សាសម្ដេចពិជ័យសេនា ទៀ បាញ់ មានបញ្ជាក់ថា ការសេពគ្រឿងញៀន តែងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល និងប៉ះពាល់ភ្លាមៗដល់ផ្លូវកាយ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្ដីពី ការគ្រប់គ្រងដីធ្លីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្ដីពី ការគ្រប់គ្រងដីធ្លីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដើម្បីធ្វើការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ ដោយមានការចូលរួមពីមន្ត្រី និងបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមកពីសង្កាត់ឃុំ រួមនិងតំណាងរដ្ឋបាលក្រុង ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកបន្ទាយស្រី...

ព័ត៌មានលំអិត

ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៤

នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំប្រតិភូអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសិស្សនគរបាល និងនាយនគរបាលរង ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី១ ចំនួន ២០០នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី” បទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ ” 

អាជ្ញាជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពង្រឹងជំនាញ ស្តីពី «បទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ» ជូនដល់មន្ត្រី-បុគ្គលិក នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នាមជ្ឍមណ្ឌលអាជ្ញាធរជាតិអប្សរា ស្ថិតនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដើម្បីពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រី បុគ្គលិកនៅស្ថាប័ននោះ។   លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានរៀបចំដែនដី...

ព័ត៌មានលំអិត

យុវសិស្ស មកពីខេត្តសៀមរាប បានក្លាយជាជ័យលាភី មួយ ក្នុងកម្មវិធីASEAN Quiz

យុវសិស្ស ម៉ម សីហារាជ មកពីវិទ្យាល័យ១០ មករា ១៩ ខេត្តសៀមរាប បានឈ្នះជ័យលាភីលេខ៣ ក្នុងការប្រកួតប្រជែងល្បងប្រាជ្ញា យល់ដឹងពីអាស៊ាន ថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២២ នៅទូរទស្សន៍ជាតិកម្ពុជា រាជធានីភ្នំពេញ។ នេះជាលើកទី១ សម្រាប់សិស្សមកពីបណ្តាខេត្ត ដែលទទួលបានជ័យលាភីក្នុងកម្មវិធីនេះ ខណៈដែលឆ្នាំកន្លងទៅ គឺសុទ្ធសឹងតែបេក្ខជនមកពីរាជធានីភ្នំពេញ។...

ព័ត៌មានលំអិត

ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគទៅលើចំណេះដឹង និង ធនធានមនុស្ស នាពេលអនាគត 

បច្ចុប្បន្នដោយមើលឃើញពីការរីកចំរើនលើគ្រប់វិស័យ ជាមួយនោះការវិនិយោគលើវិស័យអប់រំចំណេះដឹងទូទៅ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដែលជាខេត្តមួយពោរពេញទៅដោយសក្តានុពលអរិយធម៌ វប្បធម៌ បេតិកភណ្ឌប្រវត្តិសាស្ត្រពិភពលោកផងនោះ ការវិនិយោគទៅលើចំណេះដឹងសម្រាប់អនាគតរបស់មនុស្ស សហគមន៍ និងប្រទេសជាតិទាំងមូល។ ប្រទេសដែលយកចិត្តទុកដាក់ទៅលើវិស័យអប់រំចំណេះដឹង គឺជាប្រទេសដែលរីកចម្រើនផ្នែកបច្ចេកវិទ្យា និងភាពសម្បូរបែបផ្នែកការអភិវឌ្ឍ។ លោក ថាប់ សេង ហុក នាយកសាលាភាសាចិន ជីង ហ៊ួរ...

ព័ត៌មានលំអិត

កម្មសិក្សាការីបម្រើការងារនៅតាមមន្ទីរអង្គភាពនានាក្នុងខេត្តសៀមរាប ចំនួន៣០នាក់ ចូលជួបសំដែងការគួរសម ជាមួយអភិបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ កម្មសិក្សាការីបម្រើការងារនៅតាមមន្ទីរអង្គភាពនានាក្នុងខេត្តសៀមរាប ចំនួន ៣០នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាលមានរយៈពេលចំនួន ៩ខែ ឆ្នាំ២០២១ បានជួបសំដែងការគួរសម ជាមួយឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដើម្បីស្តាប់អនុសាសន៍ និងបទពិសោធសម្រាប់យកទៅបំពេញការងារ ភារកិច្ចជូនអង្គភាព ប្រកបដោយចំណេះ ជំនាញ...

ព័ត៌មានលំអិត
Page 42 of 77 1 41 42 43 77

Recommended

សូម Like និង Follow ពួកយើង