ឪពុកម្តាយ និងអាណាព្យាបាលសិស្ស ដែលជាបេក្ខជនកំពុងប្រលងសញ្ញាប័ត្រទុតិយភូមិ ឆ្នាំ២០១៩នេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះកូនៗពួកគាត់ ដែលពួកគេបានខិតខំតស៊ូរៀន អស់ពេល១២ឆ្នាំកន្លងមក។ អង្គុយមុខវិទ្យាល័យអង្គរ ទីដែលប្អូនស្រីរបស់ខ្លួនប្រលងនៅទីនោះ អ្នកស្រី ប្រាក់ រដ្ឋា ដែលមកពីស្រុកជីក្រែង បានរៀបរាប់ទាំងទឹកមុខស្រស់ស្រាយថា អ្នកស្រីមានទឹកចិត្តសប្បាយរីករាយ ដែលប្អូនរបស់គាត់ បានតស៊ូខិតខំរៀន តាំងពីថ្នាក់អស់ពេល១២ឆ្នាំកន្លងមក គាត់មិនសូវមានការព្រួយបារម្ភទេ...
ព័ត៌មានលំអិតនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ នៅខេត្តសៀមរាប បានចាប់ដំណើរការជាផ្លូវការហើយ ដែលការប្រឡងនេះ មានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ នៅខេត្តសៀមរាប មានបេក្ខជនសរុបចំនួន ៨.៤២៨នាក់...
ព័ត៌មានលំអិតកាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការៀបចំសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ ហើយជាមួយគ្នានោះ រដ្ឋបាលខេត្តបានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត , បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត , មន្ទីសុខាភិបាលខេត្ត , អង្គភាពអគ្គីសនីខេត្ត និងរដ្ឋបាលក្រុងស្រុក ដោយសហការជាមួយមន្ទីរអប់រំយុវជននិងកីឡា ខេត្ត ដើម្បីរៀបចំផែនការការងារ ជួយសម្រួលទាំងមុន...
ព័ត៌មានលំអិតតាមរយៈកម្មវិធីអប់រំបេតិកភណ្ឌកុមារតំបន់អង្គរ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ កុមារសាលាបឋមសិក្សាស្រះស្រង់ប្រមាណ៧០នាក់ចុះទស្សនសិក្សាស្វែងយល់បន្ថែមអំពីចង្វាក់ផលិតកម្មចម្លាក់ឈើ ចម្លាក់ថ្មកែវ ថ្មភក់ ចម្លាក់ស្ពាន់ ចម្លាក់បិទមាស គំនូរលើសូត្រ លើក្តារ កុលាលភាជន៍ និងតម្បាញសូត្រដែលធ្វើដោយដៃនៅសិប្បកម្មអង្គរ ហៅកាត់ថា (Artisans d’Angkor) ដើម្បីឱ្យកុមារយល់ដឹងដំណើរការផលិតវត្ថុសិល្បៈ ដែលជាផ្នែកមួយបញ្ជ្រាបចំណេះដឹងឱ្យកុមារចូលរួមថែរក្សា និងលើកតម្លៃសម្បត្តិបេតិកភណ្ឌ។ កម្មវិធីនេះជាផ្នែកមួយក្នុងកម្មវិធីអប់រំបេតិកភណ្ឌសម្រាប់អប់រំដល់កុមារ...
ព័ត៌មានលំអិតវគ្គបណ្តុះបណ្តាលជំនាញ នៃគម្រោងកម្មវិធីអភិវឌ្ឍជំនាញ ហៅកាត់ថា SDP ដែលគាំទ្រថវិកាដោយអង្គការស្វីស ខនថាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសចំនួន២កន្លែង នៅខេត្តសៀមរាប ដែលមានសិក្ខាកាមចំនួន៦៧នាក់ ជាយុវជន យុវនារី ងាយរងគ្រោះ នៃសហគមន៍ជនបទរបស់ខេត្តព្រះវិហារ ក្នុងនោះសិក្ខាកាមដែលបានទទួលការសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ចំនួន៣២នាក់ និង សិក្ខាកាមដែលបានទទួលការសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែន សៀមរាប មានចំនួន៣៥នាក់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ លោកវេជ្ជ.ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការបំពេញប៉ាតូក្រាហ្វ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវេជ្ជសាស្ត្រ កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមាន ដែលមានសិក្ខាកាមចូលរួមចំនួន២៨នាក់ ហើយវគ្គបណ្តុះបណ្ដាលនៅពេលនេះ មានរយៈពេល ២ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩...
ព័ត៌មានលំអិតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ មន្ត្រីការិយាល័យស្ត្រីនិងសុខភាព ស្ត្រីនិងការអប់រំ នៃមន្ទីរកិច្ចការនារីខេត្ត សហការជាមួយរដ្ឋបាលសាលាស្រុកជីក្រែង បានរៀបចំធ្វើវេទិកាផ្សព្វផ្សាយស្តីពី សារៈសំខាន់សុខភាពបន្តពូជដល់ស្ត្រី និងយុវវ័យ ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅក្នុងឃុំពង្រលើ ក្នុងគោលបំណង៖ ដើម្បីឲ្យប្រជាពលរដ្ឋយល់ ដឹងពីសារៈសំខាន់ សុខភាពបន្តពូជ របស់ស្ត្រី និងយុវវ័យ ។...
ព័ត៌មានលំអិតផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា គោលការណ៍ក្រសួងអប់រំ យុវជននិងកីឡា គ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត គឺជាដៃគូដ៏សំខាន់ ជាមួយគ្រឹះស្ថានសិក្សារបស់រដ្ឋ ដែលបានធ្វើឲ្យវិស័យអប់រំជាតិ មានភាពរឹងមាំ និង មានសក្តានុពល សម្រាប់ការអភិវឌ្ឍន៍ជាតិនាពេលអនាគត។ នេះបើតាមការលើកឡើងរបស់ លោក សុខ ដានី អនុប្រធានមន្ទីរ អប់រំយុវជ និងកីឡាខេត្តសៀមរាប ក្នុងពិធីចែកវិញ្ញាបនបត្រ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ យុវជនំនួន១៨នាក់ មកពីប្រទេសចំនួន៨ រួមមានកម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូឡុំប៊ី ប៊ុលហ្ការី ឥណ្ឌា និងចិន បានចុះធ្វើការសិក្សា និងស្វែងយល់អំពីកិច្ចការអភិរក្ស និងគ្រប់គ្រងតំបន់អង្គរ ដើម្បីសិក្សា និងទទួលបទពិសោធន៍អំពីការងារអភិរក្ស និងគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោកអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា។ ពិធីនេះបានបើកជាផ្លូវការ...
ព័ត៌មានលំអិតអស់រយៈពេលមួយសប្តាហ៍នៃដំណើរបេសកកម្មនិងស្នាក់នៅ នៅក្នុងសាលាបឋមសិក្សាគូរ៉ាតាសាមគ្គីសហគមន៍ ស្ថិតក្នុងភូមិអញ្ជាញសង្កាត់នគរធំ ក្រុងសៀមរាបខេត្តសៀមរាប នៃនិស្សិតមួយក្រុមចំនួន១៥នាក់ក្នុងនោះស្រី៧នាក់និងសាស្ត្រាចារ្យដឹកនាំ២នាក់ផង មកពីសាកលវិទ្យាល័យខាំម្ញ៉ូងនៃប្រទេសកូរ៉េ បានបញ្ចប់បេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យនិងបាននាំយកលទ្ឋផលផ្លែផ្កាជាវិជ្ជមានពីកម្ពុជាសម្រាប់ជាបទពិសោធដល់និស្សិតជំនាន់ក្រោយៗរបស់ប្រទេសខ្លួន ។ នេះជាលើកទី៣ហើយ ដែលសមាគមន៍ស្ម័គ្រចិត្តនៃសាកលវិទ្យាល័យខាំម្ញ៉ុង សហការជាមួយក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ចន្ឋីទួរប្រចាំខេត្តសៀមរាបមកកាន់សាលាបឋមសិក្សានេះ។ សកម្មភាពនិស្សិតនិងសាស្ត្រាចារ្យនៃសមាគមន៍សាកលវិទ្យាល័យខាំម្ញ៉ុងលើកដំបូងនេះ បានផ្តល់និងសាងសង់ជូនដល់សាលាបឋមគូរ៉ាតាសាមគ្គីសហគមន៍ នូវកន្លែងលាងសំអាតអនាម័យដៃ ទោងសម្រាប់ក្មេងលេង កៅអីបង់អង្គុយលេង អំពូលសូឡាសម្រាប់ជួយបំភ្លឺពេលយប់ គំនូរមិត្តភាពសិស្សកម្ពុជា កូរ៉េ ចំនួន២ផ្ទាំងផងដែរ។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.