ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អ្នកពាក់ព័ន្ធធ្វើការលើសិទ្ធិកុមារ រៀបចំកិច្ចប្រជុំការងារបច្ចេកទេស ដើម្បីលើកកម្ពស់កិច្ចការពារកុមារ !

អ្នកពាក់ព័ន្ធដែលធ្វើការងារលើផ្នែកកិច្ចការពារកុមារថ្នាក់ជាតិ បានសហការជាមួយអង្គការសង្គមស៊ីវិល រៀបចំកិច្ចប្រជុំ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់រួមគ្នា សំដៅធ្វើឲ្យកាន់តែប្រសើរឡើង នៅការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារគ្រប់រូប។កិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរាប មានរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ។ ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ...

ព័ត៌មានលំអិត

អ្នកទេសចរណ៍បង្ហាញថាពិធីឆ្លងឆ្នាំសកល និងពិធីបុណ្យណូអែលក្នុងក្រុងសៀមរាបឆ្នាំនេះ ភ្ញៀវទេសចរនឹងមានភាពរីករាយបន្ទាប់ពីខកខានដោយសារកូវីដ

អ្នកទេសចរណ៍ដែលមកកំសាន្តនៅខេត្តសៀមរាប លើកឡើងថា តាមការសង្កេតឃើញនៅតាមដងផ្លូវ និងតាមសណ្ឋាគារមួយចំនួន មានការរៀបចំតុបតែងភ្លើង ចំរុះពណ៌គ្រប់ប្រភេទ សម្រាប់អបអរឆ្លងឆ្នាំសកលឆ្នាំ២០២២ និងឆ្លងចូលឆ្នាំ២០២៣នាពេលខាងមុខនេះ។ ជាមួយការរៀបចំលំអរក្នុងក្រុងសៀមរាបនេះ បង្ហាញថា តំបន់ទេសចរណ៍អង្គរ នឹងមានភ្ញៀវទេសចរមកកំសាន្ដច្រើនសន្ធឹកសន្ធាប់ឡើងវិញ ខណៈដែលជំងឺកូវីដ-១៩ បានធូរស្រាល។ ពួកគាត់ក៏អំពាវដល់ប្រជាលរដ្ឋនៅតាមរាជធានីខេត្ដ មកចូលរួមឆ្លងឆ្នាំសកល ក៍ដូចជាទៅស្សនានៅសៀមរាបអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក ឱ្យបាមច្រើនកុះករ ជាមួយនឹងការចូលរួមថែរក្សាបរិស្ថាន...

ព័ត៌មានលំអិត

ទីផ្សារវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកទេសចរ នៅក្នុងខេត្ដសៀមរាប ចាប់ផ្ដើមកំរើកឡើងវិញ !

ក្រុមអ្នកលក់ដូរវត្ថអនុវស្សាវរីយ៍ សម្រាប់ភ្ញៀវទេសចរ នៅខេត្ដសៀមរាប បានសម្ដែងការរីករាយ និងសប្បាយចិត្ដ បន្ទាប់ពីទីផ្សារវត្ថុអនុស្សាវរីយ៍ សម្រាប់ភ្ញៀវទេសចរបានចាប់ផ្ដើមកំរើកទីផ្សារឡើងវិញជាបន្ដបន្ទាប់។ អ្នកលក់ដូរនៅក្នុងផ្សារផលិតផលកម្ពុជា បានឱ្យដឹងថា ក្នុងរយ:ពេល ៣ខែចុងក្រោយនេះ ការលក់វត្ថុអនុស្សាវរីយ៍ដែលជាផលិតផលកូនខ្មែរ មានទីផ្សារល្អ ពោលបានចាប់ផ្ដើមមានអ្នកទេសចរទិញច្រើន បើធៀបពីឆ្នាំមុនៗ ដែលបានរាតត្បាតដោយសារជំងឺកូវីដ-១៩។ពួកគាត់បន្ដថា ជារៀងរាល់ថ្ងៃនេះ មានអ្នកទេសចររាប់រយនាក់ទៅរកវត្ថុអនុស្សាវរីយ៍នៅក្នុងផ្សារផលិតផលកម្ពុជានោះ ប៉ុន្ដែភាគច្រើនជាអ្នកទេសចរអន្ដរជាតិ ខណ:ដែលអ្នកទេសចរជាតិមិនសូវស្គាល់ផ្សារនេះនឡើយទេ។...

ព័ត៌មានលំអិត

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម៣ខ្សែ ក្នុងឃុំពង្រលើ បានប្រកាសដាក់ឲ្យដេញថ្លៃ និងរួចរាល់ជាស្ថាពរ

នៅថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២២នេះ ឃុំពង្រលើ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានប្រកាសដាក់ឲ្យដេញថ្លៃ គម្រោងជួសជុលផ្លូវដីក្រាលគ្រួសក្រហម ០៣ខ្សែប្រវែង១,៦៧៥ គ.ម ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប គណៈកម្មការលទ្ធកម្មឃុំ និងក្រុមហ៊ុនម៉ៅការចំនួន០៧។ លោក ខៀវ ប៊ុនឈឿន ប្រធានគណ:កម្មការលទ្ធកម្មឃុំពង្រលើ មានប្រសាសន៏ថាគណៈកម្មការលទ្ធកម្មនឹងពិនិត្យសុពលភាពនៃសំណើដេញថ្លៃ ពិនិត្យមើល ថាតើសំណើដេញថ្លៃទាំងនេះបានដាក់ដេញថ្លៃ...

ព័ត៌មានលំអិត

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប អំពាវនាវដល់គ្រប់សាសនាទាំងអស់ក្នុងខេត្ត ចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភបំពាននានា

ខេត្តសៀមរាប៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ខ.ប.ជ បានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា ដល់ថ្នាក់ដឹកនាំអន្តរសាសនា (សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនគ្រីស និងសាសនានា) ដើម្បីបញ្ជ្រាបការយល់ដឹងអំពីបញ្ហានៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា ពិសេសអំពើរំលោភបំពានផ្លូវភេទលើកុមារ ដល់គ្រប់និកាយសាសនា ដើម្បីឱ្យមានការចូលរួមទប់ស្កាត់ សហការផ្តល់ពត៌មានពាក់ព័ន្ធនឹងបទល្មើសនានា...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការអភិវឌ្ឍយុវជន គឺជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ 

ថ្លែងក្នុងពិធីបើកការបោះជំរំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ « ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ » នាជើងភ្នំគូលែន ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា...

ព័ត៌មានលំអិត

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៣ សុកអង្គរធំ និងស្រុកបន្ទាយសី !

រដ្ឋបាលខេត្តសៀមរាប បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៣ នៅស្រុកអង្គរធំ និងស្រុកបន្ទាយសី្រ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ទីតាំងប្រារព្ធវេទិកានៅបរិវេណសាលាស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក លី សំរិទ្ធ...

ព័ត៌មានលំអិត

មន្រ្តីគ្រប់ជាន់ថ្នាក់នៃអាជ្ញាធរមីន ប្តេជ្ញាសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ សូន្យរងគ្រោះ និងសូន្យសហគមន៍គ្មានរងផលប៉ះពាល់់

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់អាជ្ញាធរមីន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នៅខេត្តសៀមរាប ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍៖ មន្រ្តីបុគ្គលិកគ្រប់ជាន់ថ្នាក់របស់អាជ្ញាធរមីន និងសហគមន៍សកម្មភាពមីនទាំងអស់ បន្តប្តេជ្ញាអនុវត្តសម្រេចឲ្យបាននូវទស្សនវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី...

ព័ត៌មានលំអិត

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសមាគមទ្រទ្រង់ពន្លឺព្រះធម៌កម្ពុជា

អគារមជ្ឈមណ្ឌលកណ្តាលនៃសមាគមទ្រទ្រង់ពន្លឺព្រះធម៌កម្ពុជាសាងសង់អំពីថ្ម ឥដ្ឋ ស៊ីម៉ង និងដែក កម្ពស់៣ជាន់ មានទំហំទទឹង២១ម និងបណ្តោយ៤០ម ចំណាយថវិកាអស់ប្រមាណជា៤៣ម៉ឺនដុល្លារអាមេរិក ស្ថិតក្នុងភូមិតាគង់ សង្កាត់សំបួរក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព លោកអ៊ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងវត្តមាន ព្រឹទ្ឋាចារ្យ...

ព័ត៌មានលំអិត

ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប 

រូបសំណាកមេទ័ពពីសម័យអង្គរចំនួន១២រូប ត្រូវបានដាក់តាំងជានិមិត្ដរូបនៅក្នុងសួនព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីបង្ហាញដល់កូនខ្មែរជំនាន់ក្រោយឱ្យស្គាល់ពីមន្ដ្រីរាជការដែលខ្លាំងពូកែនាសម័យបុរាណ។រូបចម្លាក់ចំនួន១២រូបនេះ ធ្វើពីលោហស្ពាន់សុទ្ធ មានកំពស់ជាង២ម៉ែត្រ រចនាសម្លៀកបំពាក់ និងតុបតែងទៅតាមសម័យកាលនិមួយៗ។ លោកជំទាវ គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង មានប្រសាសន៍ថា រូបចម្លាក់មេទ័ពចំនួន១២រូបនេះ ដែលតំណាងឱ្យនគរទាំង១២ នៅសម័យបាពួន សម័យអង្គរ និងសម័យបាយ័ន ។ ការសាងសង់រូបដាក់តាំងក្នុងសួនព្រះរាជជំណាក់នេះ...

ព័ត៌មានលំអិត
Page 110 of 592 1 109 110 111 592

Recommended

សូម Like និង Follow ពួកយើង