ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្របីរៀល

បន្ទាប់ពីដំណើរការបង្រៀនអស់រយៈពេល ៧ខែកន្លងមក នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សិស្សានុសិស្សចំនួន ១៨២នាក់ នៃសាលាបឋមសិក្សាក្របីរៀល ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ។ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា គម្រោងអប់រំបេតិកភណ្ឌសម្រាប់កុមារ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ប្តេជ្ញាបញ្ឈប់លែងឲ្យមានការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣

ថ្លែងនៅក្នុងពិធីទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៣ ឆ្នាំ២០២២ និងពិធីប្រកាសទទួលស្គាលជាផ្លូវការ ស្រុកស្រីស្នំ ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាពាសកាល នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានប្តេជ្ញាថា នឹងបញ្ឈប់លែងឲ្យមានការបន្ទោបង់ពាសវាលពាសកាលនៅក្នុងឆ្នាំ២០២៣ ដែលជាផ្នែកមួយនៅក្នុងការលើកកម្ពស់វិស័យអានាម័យបរិស្ថានរបស់ខេត្តទេសចរណ៍មួយនេះ។ លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា ការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលនេះ...

ព័ត៌មានលំអិត

ក្រសួងកិច្ចការនារី បើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពី “ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ” នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងកិច្ចការនារី បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពី “ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ” តាមរយៈគម្រោងលើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្ត្រីកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិស្ត្រីនៅក្នុវិស័យសុខភាព ដែលពិធីនេះធ្វើឡើងក្នុងសាលាអនុវិទ្យាល័យចាន់សរ ឃុំចាន់សរ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោកជំទាវ សាន្ត អរុណ...

ព័ត៌មានលំអិត

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស

នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមការដឹកនាំដោយឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆា...

ព័ត៌មានលំអិត

រដ្ឋលេខាធិការក្រសួងសាធារណការ÷ ជំរុញឱ្យលោកគ្រូ អ្នកគ្រូជួយ ផ្សព្វផ្សាយដល់សិស្សឱ្យពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ ខណ:អាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ជាអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព 

នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាពដល់លោកគ្រូ អ្នកគ្រូ នៅក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែកង្វល់របស់រដ្ឋាភិបាល ព្រោះវាបានធ្វើឱ្យប៉ះពាល់យ៉ាងច្រើនដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា។ ចំណែកមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារកត្តាមនុស្សដដែល។ លោកជំទាវ...

ព័ត៌មានលំអិត

កងកម្លាំងប្រដាប់អាវុធជាង២ពាន់នាក់ នឹងត្រូវដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សុវត្ថិភាព គណៈប្រតិភូ នៃកិច្ចប្រជុំអាស៊ានការពារជាតិ នៅខេត្ដសៀមរាប

ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនគណៈប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន (ADMM Reatreat) និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក លើកទី៩ (ADMM Plus) ដែលប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ កម្លាំងសមត្ថកិច្ចការពារជាង ២ពាន់នាក់ នឹងត្រូវដាក់តាមគោលដៅសំខាន់ៗ ក្នុងការការពារសន្តិសុខ និងសុវត្ថិភាពគណៈប្រតិភូឲ្យបានល្អ។ លោកឧត្ដមសេនីយ៍ សឿន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូ ក្រុងសម្ព័ន្ធមេត្រីភាពស៊ូវ៉ុន នៃសាធារណៈរដ្ឋកូរ៉េ

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំមួយចំនួនក្នុងខេត្ត បានជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ស៊ូវ៉ុន នៃសាធារណារដ្ឋកូរ៉េ ដឹកនាំដោយលោក Minbum Oh នាយកទីចាត់ការសម្រាប់គាំទ្ររដ្ឋបាលក្រុងស៊ូវ៉ុន ព្រមទាំងសហការីផងដែរ។...

ព័ត៌មានលំអិត

ការប្រកួតធ្វើម្ហូបដោយប្រើកសិផលដែលដាំដោយកសិករ នៅតាមជាយក្រុងសៀមរាប ជាមួយមុខម្ហូប «ទឹកគ្រឿងសៀមរាប»

កម្មវិធី «ការបញ្ចេញស្នាដៃចម្អិនម្ហូបអង្គរ» ក្រោមប្រធានបទ «ទឹកដី និងការច្នៃប្រឌិត» របស់គម្រោងអង្គការអាគ្រីស៊ុតកម្ពុជា ត្រូវបានធ្វើឡើងជាលើកដំបូងក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិអូរទទឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ក្នុងគោលបំណងលើកកម្ពស់ដល់ផលិតផលកសិកម្ម និងណែនាំឲ្យមេចុងភៅស្គាល់ និងចូលរួមក្នុងការប្រើផលិតផលក្នុងស្រុក មកចម្អិនអាហារបង្ហាញពីថ្វីដៃរបស់ចុងភៅ និងលើកតម្លៃមុខម្ហូបប្រចាំតំបន់ ដែលជាមុខម្ហូបក្នុងការប្រកួតគឺ «ទឹកគ្រឿងសៀមរាប»។...

ព័ត៌មានលំអិត

គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តសៀមរាប 

អគ្គលេខាធិការគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បង្ហាញថា នៅក្នុងរយ:ពេល ១៥ថ្ងៃ ក្នុងខែវិច្ឆិកានេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងស្លាប់មានការកើនឡើងគួឱ្យព្រួយបារម្ភ ។លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណ:ការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បានមានប្រសាសន៍នៅក្នុងសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលធ្វើនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា បន្ទាប់ពី...

ព័ត៌មានលំអិត

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមគោលដៅ ដើម្បីត្រៀមការពារសុវត្ថិភាពជូនគណៈប្រតិភូសម្រាប់កិច្ចប្រជុំក្រសួងការពារជាតិអាស៊ាន នៅទឹកដីខេត្តសៀមរាប

នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកម្លាំងជំនាញ មេបញ្ជាការ មេបញ្ជាការរង និងមន្ត្រីជំនាញនៃកងរាជអាវុធហត្ថ ខេត្តសៀមរាប សហការជាមួយអ្នកគ្រប់គ្រងសណ្ឋាគារ ចុះត្រួតពិនិត្យផ្ទាល់តាមគោលដៅសំខាន់ៗ ដែលបានកំណត់ ដើម្បីត្រៀមការពារសន្តិសុខ សុវត្ថិភាព ក្នុងពេលប្រជុំនិងស្នាក់នៅរបស់គណៈប្រតិភូយោធាជាន់ខ្ពស់...

ព័ត៌មានលំអិត
Page 116 of 591 1 115 116 117 591

Recommended

សូម Like និង Follow ពួកយើង