ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋមន្ត្រីវប្បធម៌៖ ប្រាសាទបុរាណខ្មែរសុទ្ធតែមានលក្ខណ:ពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗពីគ្នា 

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានថ្លែងថា ប្រាសាទបុរាណរបស់កម្ពុជាបានធ្វើឱ្យភ្ញៀវទេសចរមកពីជុំវិញពិភពលោកមានការកោតស្ញប់ស្ងែងយ៉ាងខ្លាំង តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ហើយប្រាសាទបុរាណខ្មែរសុទ្ធតែមានលក្ខណ:ពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗពីគ្នា ដែលបង្ហាញពីសិល្ប: និងវប្បធម៌ដ៏យូរលង់មកហើ។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្ប:(AMCA) បានថ្លែងបែបនេះ នៅក្នុងពិធីស្វាគមន៍ក្រុមប្រតិភូអាស៊ាន តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថាន បង្ហាញការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ទីលំនៅពីតំបន់អង្គរ មកភូមិធម្មជាតិរុនតាឯក

នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ហង្ស សុភសម្ភា អនុរដ្ឋលេខាធិការ ក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមនិងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និង អាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញស្តីពីការអភិវឌ្ឍន៍តំបន់ភូមិធម្មជាតិរុនតាឯក ដែលមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល...

ព័ត៌មានលំអិត

ពាក្យស្នើសុំស្វែងរកសាច់ញាតិពីក្នុងចម្ការលោក ខឹម វាសនា កើនដល់១០១ករណី ក្នុងនោះមនុស្សក្រោម១៨ឆ្នាំមានជាង៨០នាក់

ក្រោយដល់ឱសានវាទរំសាយការជួបជុំមនុស្សក្នុងចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ឋ ដើម្បីប្រជាធិបតេយ្យ មានករណីដាក់ពាក្យស្នើសុំស្វែងរកសាច់ញាតិចំនួន២០៧នាក់ ឬស្មើនឹង ១០១ករណី ដែលក្នុងនោះមានអនីតិជនរហូតដល់ ៨២នាក់។ ទោះបីការកាលបរិច្ឆេទ ត្រូវបានបញ្ចប់ក្ដី តែគិតត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ មនុស្សដែលបានបន្តចាកចេញពីក្នុងចម្ការរបស់លោក ខឹម វាសនា នៅតែបន្តមានជាច្រើនរយនាក់។ ទន្ទឹមនោះ...

ព័ត៌មានលំអិត

អាស៊ាននិងរដ្ឋជាដៃគូ នៅតែព្រួយបារម្ភពីការគម្រាមកំហែងដល់សម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

បណ្តារដ្ឋជាសមាជិកទាំង១០ របស់សមាគមប្រជាជាតិតអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន រួមជាមួយបណ្តារដ្ឋជាដៃគូ នៅតែបង្ហាញការព្រួយបារម្ភ អំពីការគម្រាមកំហែងដល់សម្បត្តិបេតិកភណ្ឌ ដែលនៅតែបន្តកើតមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមប្រសាសន៍របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានលើកឡើងនៅក្នុង សន្និសីទអន្តរជាតិស្តីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការដោយ Antiquities...

ព័ត៌មានលំអិត

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនស្ត្រី សកម្មជនរបស់(LDP) ចំនួន ៦នាក់ ដាក់ពន្ធនាគារបណ្តាអាសន្ន ពីបទប្រឆាំងអ្នករាជការសាធារណៈ

  ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនស្ត្រីសកម្មជនរបស់គណបក្ស LDP ចំនួន ៦នាក់ ដាក់ពន្ធនាគារ ពីបទប្រឆាំងអ្នករាជការសាធារណៈ តាម មាត្រា ៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។ លោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានប្រាប់ឱ្យដឹងកាលពីវេលាម៉ោង...

ព័ត៌មានលំអិត

ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

  ហេដ្ឋារចនាសម្ព័ន្ធថ្មី លើផ្ទៃទំហំប្រមាណ ១.០៤៦ហិកតារ នៅតំបន់រុនតាឯក ឃុំរុនតាឯក នៃស្រុកបន្ទាស្រី នឹងក្លាយទៅជាភូមិអភិវឌ្ឍន៍ ដ៏សំបូរបែបដែលពុំធ្លាប់មាន សម្រាប់ត្រៀមទទួលប្រជាពលរដ្ឋទាំងឡាយណាដែលស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅ ចេញពីតំបន់រមណីយដ្ឋានអង្គរ ហើយទៅសាងអនាគត លើទឹកដីដ៏ថ្មីស្រឡាងមួយ។ បច្ចុប្បន្ននេះកងវិស្វកម្ម នៃសម្ដេចតេជោ ក្រោមការរៀបចំដោយក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កំពុងប្រើគ្រឿងចក្រជាច្រើនគ្រឿង ឈូសឆាយសំអាតផ្ទៃដី...

ព័ត៌មានលំអិត

ប្រតិភូអង្គទូតជិត២០ប្រទេសប្រចាំនៅប្រទេសថៃ ទស្សនកិច្ចតំបន់កេរដំណែលប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប 

នៅថ្ងៃទី២ នៃដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រថៃ បានបន្តទស្សនាតំបន់កេរដំណែលប្រវត្តិសាស្រ្តអង្គរ (ប្រាសាទអង្គវត្ត លានជល់ដំរី និងប្រាសាទបាយ័ន) នាព្រឹកថ្ងៃទី០២ ខែកញ្ញានេះ ។ ក្នុងឱកាសដឹកនាំប្រតិភូចូលទស្សនាប្រាសាទអង្គរវត្ត, ឯកឧត្តម អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃបានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះមានអង្គទូតចំនួន ១៩ប្រទេស ដែលតំណាងឱ្យស្ទើរគ្រប់ទ្វីប បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ។ ឯកឧត្តមឯកអគ្គរាជទូតបន្ថែមទៀតថា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋប្រមាណ ៥ពាននាក់ បានចាកចេញពីចំការម្រេចលោក ខឹម វាសនា ខណៈអាជ្ញាធរកំណត់យៈពេល ៥ថ្ងៃទៀត

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានឱ្យដឹងថានៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រោយពីមានកិច្ចសន្យាបញ្ចប់ជួលដី ជាមួយម្ចាស់ដីជួល ដែលជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងតំណាងលោក ខឹម វាសនា កន្លងមក ប្រជាពលរដ្ឋដែលប្រមូលជុំគ្នា នៅដីចំការលោក ខឹម វាសនា ពួកគាត់បានចាកចេញជាបន្ដបន្ទាប់...

ព័ត៌មានលំអិត

ពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បេឡាជាតិសន្តិសុខសង្គម ប.ស.ស បានរៀបចំពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ ដើម្បីផ្សព្វផ្សាយពីរបបសន្តិសុខសង្គមថ្មីមួយនេះ ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងអត្ថប្រយោជន៍ តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។ ពិធីនេះដែរប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិឡា...

ព័ត៌មានលំអិត

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតជូន លោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ចូលជួបសម្តែងការគួរសម

នៅវិមានព្រឹទ្ធសភានា ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីចូលជួបសម្តែងការគួរសម។ ថ្លែងក្នុងជំនួបនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា ក្នុងបរមនាមព្រះករុណា...

ព័ត៌មានលំអិត
Page 132 of 589 1 131 132 133 589

Recommended

សូម Like និង Follow ពួកយើង