នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប ប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្ដឆ្នាំ២០២០ ក្នុងរយៈពេល០២ថ្ងៃ

នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសបើកស ន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្ដឆ្នាំ២០២០របស់ខ្លួន ក្នុងរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី០៣ និង ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្នុងគោលបំណងបង្ហាញនូវសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលឆ្នាំ២០១៩នេះ និង ពិនិត្យ ពិភាក្សា ស្វែងរកនូវដំណោះស្រាយជាគន្លឹះនានា ចំពោះបញ្ហាប្រឈមទាំងឡាយដែលនៅសេសសល់មួយចំនួន ។...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន លើគម្រោងទីក្រុងវៃឆ្លាត

នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិ បាល នៃគណ:អភិបាលខេត្តសៀមរាប រួមជាមួយនឹងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្ត សរុបចំនួនជិត៤០រូប បានជួបប្រជុំជាមួយក្រុមប្រតិភូ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលហៅកាត់ថា JICA សរុបចំនួន១៤ រូប ដឹកនាំដោយលោកស្រី Tsuboike...

ព័ត៌មានលំអិត

គណៈកម្មការចម្រុះខេត្តចុះធ្វើការពង្រីកផ្លូវក្នុងក្រុង

គណៈកម្មការចម្រុះខេត្តចុះធ្វើការពង្រីកផ្លូវក្នុងក្រុង ក្រោមការណែនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែ កុម្ភះ ឆ្នាំ២០២០នេះ ក្រុមការងារគណៈកម្មការចម្រុះខេត្ត ដឹកនាំដោយលោក អ៊ឹង សុភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យ នៃសាលាខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរជំនាញ អាជ្ញាធរក្រុង សង្កាត់ បានចុះធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន...

ព័ត៌មានលំអិត

ឧបករណ៍ហាត់ប្រាណជាច្រើនមុខ ដែលបានបំពាក់នៅសួនកម្សាន្តមុខព្រះរាជដំណាក់ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកមិញនេះ

ឧបករណ៍ហាត់ប្រាណជាច្រើនមុខ ដែលបានបំពាក់នៅសួនកម្សាន្តមុខព្រះរាជដំណាក់ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកមិញនេះ ឧបករណ៍ហាត់ប្រាណអាឃ្វ័ររៀស ចំនួន ១០គ្រឿង ជាអំណោយរបស់យក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដែលបានបំពាក់នៅសួនកម្សាន្តមុខព្រះរាជដំណាក់ក្រុងសៀមរាប សម្រាប់ដាក់ ជូន សាធារណ ជនប្រើប្រាស់នោះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក នាក់...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងអ្នកពាក់ព័ន្ឋបន្តខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដើម្បីអនុវត្តឱ្យមានប្រសិទ្ឋភាពនៅឆ្នាំខាងមុខ

អាជ្ញាធរខេត្តសៀមរាប ផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងអ្នកពាក់ព័ន្ឋបន្តខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដើម្បីអនុវត្តឱ្យមានប្រសិទ្ឋភាពនៅឆ្នាំខាងមុខhttps://www.youtube.com/watch?v=WjkoqMfiYNo ថ្លែងក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ នារសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្តនិងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្តសៀមរាប បានស្នើឲ្យអ្នកពាក់ព័ន្ធបំរើសេវាសុខាភិបាលក៍ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់និងអង្គការដៃគូពាក់ព័ន្ឋទាំងអស់បន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត...

ព័ត៌មានលំអិត

ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានបើកសិក្ខាសាលាមួយនៅខេត្តសៀមរាប ស្តីពីបែបបទបញ្ជីស្នាមគណនេយ្យក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្មសម្រាប់អង្គភាពរដ្ឋាករទឹកសាធារណៈទាំង៧ ក្នុងប្រទេសកម្ពុជា

ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន ហៅកាត់ថា JICA ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានរៀបចំសិក្ខាសាលាមួយ ស្តីពីបែបបទបញ្ជីស្នាមគណនេយ្យក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម នៅសណ្ឋាគាររ៉ូយ៉ាល់ ក្នុងខេត្តសៀមរាប នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នោះ ជូនដល់មន្ត្រីរាជការជាង ៨០ នាក់ មកពីអង្គភាពរដ្ឋាករទឹកស្វយ័តបាត់ដំបង , កំពង់ចាម , កំពង់ធំ ,...

ព័ត៌មានលំអិត

សន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០១៩និងទិសដៅបន្តឆ្នាំ២០២០របស់មន្ទីរសុខាភិបាលខេត្ត

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបានរៀបចំឡើងនៅសាលប្រជុំមន្ទីរពេទ្យគន្ឋបុប្ផាសៀមរាប លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណអភិបាលខេត្តសៀមរាប មានប្រសាសន៍ស្នើសូមឱ្យគ្រប់ស្ថានប័ន អង្គភាព អាជ្ញាធរមូលដ្ឋាន អង្គការដៃគូរសុខភាព មេត្តាចូលរួមយ៉ាងផុលផុសនូវការផ្តល់មតិយោបល់ចូលរួមចំណែកកែលំអរសេវា ពិសេសអំពីបញ្ហាដែលបានជួបប្រទះនាពេលកន្លងមក...

ព័ត៌មានលំអិត

ដីជិត៥ពាន់ក្បាលដីបន្ថែមក្នុងសង្កាត់សំបួរត្រូវបានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ ឬជំទាស់តវ៉ាក្នុងករណីមានភាពមិនប្រក្រដី ឬទាមទារឱ្យកែតម្រូវ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ក្នុងនោះមាន ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ចំនួន៤៦៣៦ ក្បាលដី ក្នុងភូមិចំនួន៣រួមមាន ភូមិសំបួរ ភូមិវាល ភូមិជ្រៃ សង្កាត់សំបួរ ក្រុងសៀមរាប ដែលទុករយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ខែកុម្ភះ ដល់ថ្ងៃទី១២...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកវិស័យអភិវឌ្ឍន៍ជនបទ ជាវិស័យមួយដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្ត ខណៈក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ផែនការយុទ្ធសាស្រ្ត៤ចំណុច ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជនបទ

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា វិស័យអភិវឌ្ឍន៍ជនបទរួមចំណែកយ៉ាងសកម្មក្នុងការងារអភិវឌ្ឍខេត្តកន្លងមកនេះ តួយ៉ាងដូចជាការងារលើកកម្ពស់ការផ្កត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលចំណុចនេះរាជដ្ឋាភិបាលកម្ពុជា ក៏បានកំណត់យកគោលដៅនៅឆ្នាំ២០២៥ ឲ្យប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ មានលទ្ឋភាពទទួលបាននូវសេវាផ្គត់ផ្គង់ទឹកស្អាត និងការរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អប្រកបដោយនិរន្តរភាពគ្រប់ៗគ្នា ។ លោក ង៉ាន់ ភិរុណ មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២...

ព័ត៌មានលំអិត

កិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំង អំពើជួញដូរមនុស្ស(គ.ខ.ប.ជ សរ)

នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំង អំពើជួញដូរមនុស្ស (គ.ខ.ប.ជ សរ)បានរៀបចំប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តបរយុទ្ឋប្រឆាំង អំពើជួញដូរមនុស្សប្រចាំខែកុម្ភៈឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំប្រជុំពីសំណាក់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ក្រុមការងារបច្ចេកទេសទាំង៦...

ព័ត៌មានលំអិត
Page 161 of 243 1 160 161 162 243

Recommended

សូម Like និង Follow ពួកយើង