នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

សម្ដេច​តេ​ជោ អញ្ជើញ​បើក​សន្និសីទថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣នៃ​ក្រុម​ប្រទេស​CLMTV នៅ​ខេត្តសៀមរាប

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ នៅ​ខេត្តសៀមរាប ដែលមាន​៥​ប្រទេស រួមមាន​៖ កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ក្នុងនោះ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្រោម​ប្រធានបទ «​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​នៅក្នុង​ប្រទេស...

ព័ត៌មានលំអិត

អាជ្ញាធរនិង​ប្រតិ​ប​ត្ត​ករ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ចូលរួម​ដាំ​កូនឈើ ក្រោម​ប្រធានបទ ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម​

​ព្រឹត្តិការណ៍​ដាំ​ពូជ​កូនឈើ​ក្រញូង ក្នុង​សួន​ដាំ​ដើមឈើ​អនុស្សាវរីយ៍ លើ​ផ្ទៃដី ៥​ហិតា​កន្លះ នៃ​តំបន់​ចំការ​ព្រៃ​ពូជឈើ​ក្រញូង ក្នុង​ទំហំ​ផ្ទៃ​ដី​សារុប​ប្រមាណ​ជា ជិត ១,៩០០​ហិច​តា នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ត្រពាំងថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​១​ពាន់​នាក់ ក្រោម​ប្រធានបទ “​ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម​”​។​ ​លោក...

ព័ត៌មានលំអិត

ប្រទេស​CLMTV បើក​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​លើក​ទី​៥ ធានា​ការពារ​ដល់ ពលករ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​

​កម្ពុជា​បាន​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងា​រ​លើក​ទី​៥ សម្រាប់​ប្រទេស​ចំនួន​៥ ហៅ​កាត់​ថា CLMTV រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ក្រោម​ប្រធានបទ “​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលក​រទេស​ន្តរប្រវេសន៍​នៅ​ក្នុងប្រ​ទេស CLMTV៖ កិច្ចសហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សង្គម​” នៅ​សណ្ឋាគារ អប្សរា​ផា​ឡេស ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩​។​ ​កិច្ចប្រជុំ​នេះ...

ព័ត៌មានលំអិត

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​៖គ្រូពេទ្យមាន​កាតព្វកិច្ច​ក្នុង​ការជួយ​សង្គ្រោះ​មនុស្ស[….]មិន​ត្រូវ​ធ្វើកា​រលំៗ​យក​តែ​រួចខ្លួន​នោះទេ​

​ក្នុងនាម​(​យើង​)​ជា​គ្រូពេទ្យ មាន​កាតព្វកិច្ច​ក្នុង​ការជួយ​សង្គ្រោះ​មនុស្ស នៅ​ពេល​ពួកគាត់​មាន​ជំងឺ​ដោយ​ប្រការ​ណាមួយ យើង​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​អ្នកជំងឺ មិន​ត្រូវ​ធ្វើកា​រលំៗ​យក​តែ​រួចខ្លួន​នោះទេ ត្រូវមាន​ក្រមសីលធម៌ ភាពស្និទ្ធស្នាល និង​ត្រូវ​ធ្វើការ​ពន្យល់​ដល់​ពួកគាត់​ឲ្យបាន​ច្បាស់ នេះ​បើ​តាម​ការលើកឡើង របស់ ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈ​គ្រូពេទ្យ​ជាតិ ក្នុង​ពិធី​អបអរសាទរ​ទិវា​អភិវឌ្ឍ​វិជ្ជាជីវៈ វេជ្ជសាស្ត្រ​បន្ត​លើក​ទី​១១ ក្នុង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា...

ព័ត៌មានលំអិត

ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង បើក​វេទិកាសាធារណៈដោះស្រាយ​បញ្ហា​និង​សំណូមពរ​ជូន​ប្រជាពលរដ្ឋ​

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង បានរៀបចំ​ ​វេទិកាសាធារណៈ​ថ្នាក់ជាតិ​មួយ ស្ដីអំពី​"​ការផ្ដល់​សេវាសាធារណៈ (​សេវា​តម្រូវការ និង​សេវា​សំណូមពរ​)" ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ប្រចាំ​ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិតនៅ​វត្ត​ខ្នារ​ធ្នង់ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប និង​មាន​សមាសភាព​៣៨១​នាក់ ក្នុងនោះ​ស្រី​១៣៤​នាក់​។​...

ព័ត៌មានលំអិត

សម្តេច​ប្រធានរដ្ឋសភា​ពេញចិត្ត​និង​គាំទ្រ​ចំពោះ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​កម្ពុជា​និង​ឡាវ​

​ក្នុងឱកាស​ទទួល​ជួប​សវនាការ​ជាមួយ ឯកឧត្តម​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តែង​នូវ​ការគាំទ្រ​ចំពោះ​លទ្ធផល នៃ​កិច្ចពិភាក្សា​ទ្វេភាគី រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​និង​ឡាវ នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា​នេះ ក្នុងការ​ពង្រឹងពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ...

ព័ត៌មានលំអិត

សាកលវិទ្យាល័យ​មកពី​ប្រទេស​ចំនួន​៥ ចូលរួម​សន្និសីទ​អន្តរជាតិ​ស្តីអំពី​ការអភិរក្ស និង​និរន្តរភាព​នៃ​ប្រ​ព័​ន្ឋ​អេកូឡូស៊ី​ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ទាំងមូល​

​នា​ព្រឹក​ថ្ងៃ​ពីថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សោមា​ទេវី​ខេត្តសៀមរាប មាន​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការអភិរក្ស​ជីវចម្រុះ និង​និរន្តរភាព​នៃ​ការប្រើប្រាស់​សេវាកម្ម​ប្រ​ព័​ន្ឋ​អេកូឡូស៊ី និង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ សម្រាប់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុង​ក្របខ័ណ្ឌ​គម្រោង​សហភាព​អឺរ៉ុប Consea ដែលមាន​ប្រទេស​ចំនួន​៦ រួមទាំង​កម្ពុជា និង​មានការ​សម្របសម្រួល​ដោយ​សាកលវិទ្យាល័យ​បាត់ដំបង​។​ ​តាម​ការលើកឡើង​រប​ស់ លោក​បណ្ឌិត ជា រដ្ឋា នាយក​សាលា​ក្រោយ​បរិញ្ញាបត្រ​នៃ​សាកលវិទ្យាល័យ​បាត់ដំបង សន្និសីទ​មានការ​ចូលរួម​ពី​សាកលវិទ្យាល័យ​មកពី​ប្រទេស​បារាំង បែ​ល​ហ្សិ​ក...

ព័ត៌មានលំអិត

ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍ បើក​សិក្ខាសាលា​ស្ដីពីការផ្សព្វផ្សាយលិខិតបទដ្ឋាន​គតិយុត្តិ​នានា​ក្នុង​វិស័យ​ប្រៃ​ណី​យ៍​

​នៅ​ព្រឹក​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ នៅ​មន្ទីរ​ប្រៃសណីយ៍​ខេត្តសៀមរាប មាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​មួយ​ស្ដីពី ការផ្សព្វផ្សាយ លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ក្នុង​វិស័យ​ប្រៃ​ណី​យ៍ ក្រោម​អធិបតីភាព របស់​ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ​ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ក្រសួង លោក​ប្រធាន និង​អនុប្រធាន​មន្ទីរ...

ព័ត៌មានលំអិត

ជប៉ុន​នឹងធ្វើ​ការហោះហើរ ត្រង់​មក​ខេត្តសៀមរាប​នៅ​ចុងឆ្នាំ​២០១៩​នេះ​

​នៅ​ចុងឆ្នាំ​២០១៩​នេះ ជើងយន្តហោះ​ជប៉ុន​នឹងធ្វើ​ការហោះហើរ​ត្រង់​មកកាន់​ខេត្តសៀមរាប ដែល​នាំ​ឲ្យ​មានការ​រំពឹងថា នឹងមាន​កំ​ណើ​រ​ភ្ញៀវ​ទេចរ​ជប៉ុន​កើនឡើង នេះ​បើតាម​ការលើកឡើង​រប​ស់ក​ញ្ញា Mizuho Kanda ប្រធាន​ផ្នែក​ទទួលបន្ទុក​ទេសចរណ៍ និង​ជា​តំណាង​មជ្ឈមណ្ឌល​អាស៊ាន​ជប៉ុន កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ជំនាញ​ភាសា​ជប៉ុន​សម្រាប់​អ្នកជំនាញ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​។​ ​កញ្ញា Mizuho Kanda បាន​បន្ថែមថា ជាមួយនឹង​ការរំពឹងទុក​នេះ អ្នកជំនាញ​ទេសចរណ៍​មកពី​តាម​បណ្តា​សណ្ឋាគារ ក្រុមហ៊ុន​ទេសចរណ៍...

ព័ត៌មានលំអិត

សាខា​លក់​គ្រឿងចក្រ​បម្រើ​ដល់​វិស័យ​កសិកម្មនិង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​ធំៗ មួយ​បាន​បើកសម្ពោធ​នៅ​ស្រុក​ប្រាសាទបាគង

​ការបើក​សម្ពោធ​សាខា​លក់​គ្រឿងចក្រ​ខ្នាត​ធំៗ ដែល​បម្រើ​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន UMG Cambodia ស្ថិតនៅក្នុង​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ វា​បានបង្ហាញ​ពី​សក្ដានុពល​របស់​ខេត្តសៀមរាប ក្នុង​ការធ្វើ​ទំនើបកម្ម​លើ​វិស័យ​កសិកម្ម បន្ថែម​ពីលើ​ពី​វិស័យ​ទេសចរណ៍​។​ ​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​នោះ លោក សូ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​លើកឡើងថា បច្ចុប្បន្ននេះ...

ព័ត៌មានលំអិត
Page 181 of 242 1 180 181 182 242

Recommended

សូម Like និង Follow ពួកយើង