ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

យុវជននៅសៀមរាប អំពាវនាវដល់អ្នកទេសចរ ប្រជាពលរដ្ឋចូលរួមបុណ្យរំលឹកគុណអង្គរ ដើម្បីយល់ដឹងពីវប្បធម៌ខ្មែរ

យុវជនមួយចំនួន មកពីតាមបណ្ដាសាលារៀននៅខេត្ដសៀមរាប បានអំពាវនាវដល់សាធារណៈជន អ្នកទេសចរជាតិនិងអន្ដរជា ចូលរួមពិធីព្រឹត្ដិការណ៍រំលឹកគុណអង្គរ ដែលប្រព្រឹតទៅនៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២២ នៅខាងមុខប្រាសាទអង្គរវត្ដ ដើម្បីយល់ដឹងកាន់តែច្បាស់ពីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ ក្រុមយុវជនបានលើកឡើងថា ពួកគាត់សប្បាយរីករាយ និងមានមោទនៈភាពចូលរួមដើរហែក្បួនព្យុះហយាត្រា បង្ហាញពីការដឹងគុណអង្គរ ខណៈដែលប្រាសាទអង្គរបានផ្ដល់អត្ថប្រយោជន៍ដល់កូនខ្មែរស្ទើរគ្រប់រូប។ការទៅទស្សនាព្រឹត្ដិការណ៍សំខាន់នាខេត្ដសៀមរាប ជាពិសេសព្រឹត្ដិការណ៍រំលឹកគុណអង្គរ បង្ហាញថា កូនខ្មែរបានចូលរួម ធ្វើគុណដល់បុព្វបុរសខ្មែរ អតីតព្រះមហាក្សត្រខ្មែរពីជំនាន់មុន...

ព័ត៌មានលំអិត

សមាគមតោអន្តរជាតិ នៃប្រទេសសឹង្ហបុរីនាំយកសម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនសិស្សានុសិស្ស និងគ្រួសារខ្វះខាត នៅសាលាបឋមសិក្សាដងរ៉ែក និងសាលាព្រៃរងៀង !

រយ:ពេលពីរថ្ងៃនៃសប្តាហ៍នេះ (09 -10,12,2022) អង្គការកសាងអនាគតរបស់អ្នកថ្ងៃនេះ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណ:គ្រប់គ្រងសាលា បានដឹកនាំសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរៀបចំកម្មវិធីទទួលគណ:ប្រតិភូសមាគមតោអន្តរជាតិនៃប្រទេសសឹង្ហបុរីចំនួន ៥៤នាក់ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ ជាមួយសិស្សនុសិស្ស លោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋនៅទីជនបទដូចជា នៅអនុវិទ្យាល័យ ភ្នំដងរែក ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សមាគមនេះបាននាំយកកង់ចំនួន ៨៤គ្រឿង...

ព័ត៌មានលំអិត

សាលាបឋមសិក្សាលៀបចាស់ ស្រុកអង្គរធំ ទទួលអគារសិក្សាថ្មី១ខ្នង បន្ថែមពីលើអគារសិក្សាឈើចាស់១ខ្នងមានសភាពទ្រុឌទ្រោម

អគារសិក្សាថ្មី ១ខ្នងមាន ២បន្ទប់ ជាអំណោយរបស់ព្រះតេជគុណ ជិន ហ្សង់ ព្រះចៅអធិការវត្ត យ៉ន់ហ្វាសារ នៃសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការឡូតធឺសវើល ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាលៀបចាស់ និងសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី៧ ខែធ្នូនេះ ដែលស្ថិតនៅក្នុង ភូមិលៀបចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ។ តាមការឱ្យដឹងពីលោកគ្រូ នៃគណៈគ្រប់គ្រងសាលា សាលាបឋមសិក្សាលៀបចាស់...

ព័ត៌មានលំអិត

បេក្ខជនក្នុងខេត្តសៀមរាបជាង១០,០០០នាក់ចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២២

សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០២២នេះ ខេត្តសៀមរាបមាន បេក្ខជនចូលរួមសរុបចំនួន ១០,៣៧៤នាក់ ក្នុងនោះស្រី ៥,៩៣១នាក់ និងបានបែងចែកជា ១៤មណ្ឌលប្រឡងក្នុងក្រុងសៀមរាប។ នៅព្រឹកព្រលឹមថ្ងៃទី៥ ខែធ្នូនេះ គេសង្កេតឃើញមានវត្តមានឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងនៃគណ:អភិបាលខេត្ត មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជន...

ព័ត៌មានលំអិត

ក្រសួងពាណិជ្ជកម្ម ត្រៀមរៀបចំដំណើរការចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំផ្សព្សផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប រួមនឹងប្រតិភូអមដំណើរ តំណាងមន្ទីរ ប្រធាន-អនុប្រធាន សមាជិកសមាជិកាសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ...

ព័ត៌មានលំអិត

ការសង្គ្រោះបឋមជាកត្តាដ៏សំខាន់ក្នុងចូលរួមកាត់បន្ថយអត្រាជនពិការ និងអត្រាស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍

បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែមានអភិវឌ្ឍលើគ្រប់វិស័យធ្វើកំណើនយានយន្តជាមានការកើនឡើងជាច្រើន នឹងមមាញឹកក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវ ទាមទារឱ្យកងកម្លាំងត្រូវតែពង្រឹងសមត្ថភាពបន្ថែម លើការការពារសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋនៅលើដងផ្លូវ ជាពិសេសពេលជួបបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានោះការសង្គ្រោះបឋម គឺជាកត្តាដ៏សំខាន់ក្នុងចូលរួមកាត់បន្ថយអត្រាជនពិការ និងអត្រាស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ នេះបើតាមប្រសាសន៍លោកឧត្តមសេនីយ៍ត្រី ជិម សុវណ្ណ ស្នងការរងនគរបាលខេត្តសៀមរាប ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលរបៀបសង្គ្រោះបឋមបន្ទាន់ជូនដល់មន្ត្រីនគរបាលចរាចរណ៍ មន្ត្រីកងរាជអាវុធហត្ថ ព្រមទាំងមន្រ្តីបច្ចេកទេសទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលជាគ្រូបង្គោលមកពីខេត្តបាត់ដំបង រាជធានីភ្នំពេញ និងខេត្តសៀមរាប...

ព័ត៌មានលំអិត

ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ជាសច្ចធម៌ប្រវត្តិសាស្ត្រ នៃការរស់រានឡើងវិញរបស់ប្រជាជនខ្មែរទូទាំងប្រទេស

នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅក្រុងសៀមរាប មានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២២) ដែលមានឈ្មោះដើមថា “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ក្នុងគោលបំណងរំលឹកពីការធ្វើដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ឧបសគ្គជាច្រើន ដោយមានសម្តេចអគ្គមហាពញាចក្រី...

ព័ត៌មានលំអិត

សាលាសណ្ឋាគារ និងទេសចរណ៍ឌុយប្រ៊ូលខេត្តសៀមរាប បានបណ្ដុះជំនាញដល់យុវជនខ្មែរយ៉ាងហោចជាង៤ពាន់នាក់ ក្នុងរយៈពេល ២០ឆ្នាំ

រយៈពេល២០ឆ្នាំ នៃការបង្កើតសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប្រ៊ូល នៅខេត្តសៀមរាប យុវជនខ្មែរជាច្រើនពាន់នាក់ បានទទួលចំណេះដឹង និងការងារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ នេះតាមការលើកឡើងរបស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំកិច្ចប្រជុំត្រួតពិនិត្យពីលទ្ធផលនៃការងារអនុវត្តក្នុងរយៈពេល២០ឆ្នាំ នៃការបង្កើតសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម ពេជ្រ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប គាំទ្រការបង្កើតថ្នាលទេសចរណ៍ឌីជីថល ដើម្បីជំរុញវិស័យនេះឲ្យកាន់តែមានភាពល្អប្រសើរឡើងវិញ

ក្នុងពិធីចុះអនុស្សរណៈលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ រវាងសមាគមក្លឹបទេសចរណ៍សៀមរាប ហៅកាត់ថា“S.T.C” និងក្រុមហ៊ុន Nippon Koei Co.,Ltd ហៅកាត់ថា “NK” និង ក្រុមហ៊ុន SOKEN ហៅកាត់ថា “SOKEN” និងក្រុមហ៊ុន Haystack Labs Studio Co.,...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ និងគម្រោងភាពជាដៃគូ ILO-China បើកវគ្គបណ្ដុះបណ្ដាល“ជំនាញចុងភៅ ម្ហូបបែបចិន”នៅខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សិក្ខាកាម មានជំនាញចម្អិនម្ហូបអាហារ មកពីភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនក្នុងខេត្តសៀមរាប សរុប២៣រូប បានចូលរួមវគ្គបណ្ដុះបណ្ដាល“ជំនាញចុងភៅ ម្ហូបបែបចិន” ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងគម្រោងភាពជាដៃគូ ILO-China។ លោក Yutong Liu នាយកគម្រោង និងជាអ្នកសម្របសម្រួលគម្រោងភាពជាដៃគូ ILO-China បង្ហាញថា...

ព័ត៌មានលំអិត
Page 19 of 62 1 18 19 20 62

Recommended

សូម Like និង Follow ពួកយើង