ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

កងកម្លាំងនគរបាលចរាចរណ៍ កងរាជអាវុធហត្ថនិងមន្រ្តីពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ ទទួលការបណ្ដុះបណ្ដាលបច្ចេកទេសសង្គ្រោះជនរងគ្រោះ ពេលជួបគ្រោះថ្នាក់ចរាចរណ៍

នៅពេលមានគ្រោះថ្នាក់អ្វីមួយកើតឡើងសមត្ថកិច្ចតែងតែបានទៅដល់គោលដៅមុនក្រុមគ្រូពេទ្យ ជាពិសេសពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ ដូចនេះបើសមត្ថកិច្ចទាំងអស់ចេះពីរបៀបសង្គ្រោះបឋម គេអាចនឹងជួយជនគ្រោះបានទាន់ពេលវេលា ធ្វើឱ្យជនគ្រោះរួចផុតពីការស្លាប់បាន។ នេះបើតាមលោក ជឹម សុវណ្ណ ស្នងការរងនគរបាលខេត្តសៀមរាប ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពីរបៀបសង្គ្រោះជនរងគ្រោះជាបឋមជូនមន្ត្រីនគរបាលចរាចរណ៍ មន្ត្រីកងរាជអាវុធហត្ថ ព្រមទាំងមន្រ្តី បច្ចេកទេសទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ផ្លូវគោក មកពីខេត្តបាត់ដំបង រាជធានីភ្នំពេញ និងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ លោក...

ព័ត៌មានលំអិត

ទិវាអនាម័យជាតិបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង” នៅខេត្តសៀមរាប 

រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសហការជាមួយមន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលក្រុងសៀមរាប ប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ “មាតុភូមិយើងកាតព្វកិច្ចយើង ស្អាត និងបៃតង” និង “ទិវាសម្អាតបរិស្ថានអនាម័យបរិស្ថាន” ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទូទៅចូលរួមថែរក្សាអនាម័យ និងបរិស្ថាន ក្នុងសហគមន៍ ចៀសផុតពីការចោលសំរាមគ្មានសណ្ដាប់ធ្នាប់។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក...

ព័ត៌មានលំអិត

កម្ពុជាកូរ៉េ បើកសម្ភោធបណ្ណាល័យសម្រាប់កុមារក្នុងខេត្តសៀមរាប លើការអភិវឌ្ឍន៍វប្បធម៌ អប់រំ អំណាន ដើម្បីការអភិវឌ្ឍបៃតង

គម្រោងបណ្ណាល័យកុមារ ផារ៉ុត ផារ៉ុត នៃប្រទេសកូរ៉េខាងត្បូង បានសហការជាមួយមជ្ឍមណ្ឌលយុវជនកម្ពុជា បើកសម្ភោធបណ្ណាល័យសម្រាប់កុមារ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍន៍វប្បធម៌ និងវិស័យអប់រំ ពិសេសអំណាន ដើម្បីការអភិវឌ្ឍបៃតងកុមារនៅកម្ពុជា ។ការបើកសម្ភោធបណ្ណាល័យនេះ ស្ថិតនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាបនាថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២នេះ។ លោកស្រី គឹម យឺណា ជាអ្នកនិពន្ធ និងតំណាងគម្រោងបណ្ណាល័យកុមារ ផារ៉ុត...

ព័ត៌មានលំអិត

អគារសិក្សា៣ខ្នងក្នុងសាលារៀនចំនួន៣ ក្នុងស្រុកក្រឡាញ់ ដែលជាអំណោយរបស់សមាគម សិក ប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាថ្មីចំនួន ៣ខ្នង ស្មើនឹង២៥បន្ទប់ ដែលជាអំណោយរបស់សមាគម ជួយប្រជាពលរដ្ឋកម្ពុជាលើផ្នែកអប់រំ និងសុខភាព នៃប្រទេសជប៉ុន ហៅកាត់ថាសិក (SCHEC) ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប រួមនឹងតំណាងសមាគម អាជ្ញាធរមូលដ្ឋាន...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្របីរៀល

បន្ទាប់ពីដំណើរការបង្រៀនអស់រយៈពេល ៧ខែកន្លងមក នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សិស្សានុសិស្សចំនួន ១៨២នាក់ នៃសាលាបឋមសិក្សាក្របីរៀល ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ។ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា គម្រោងអប់រំបេតិកភណ្ឌសម្រាប់កុមារ...

ព័ត៌មានលំអិត

ក្រសួងកិច្ចការនារី បើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពី “ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ” នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងកិច្ចការនារី បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពី “ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ” តាមរយៈគម្រោងលើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្ត្រីកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិស្ត្រីនៅក្នុវិស័យសុខភាព ដែលពិធីនេះធ្វើឡើងក្នុងសាលាអនុវិទ្យាល័យចាន់សរ ឃុំចាន់សរ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោកជំទាវ សាន្ត អរុណ...

ព័ត៌មានលំអិត

រដ្ឋលេខាធិការក្រសួងសាធារណការ÷ ជំរុញឱ្យលោកគ្រូ អ្នកគ្រូជួយ ផ្សព្វផ្សាយដល់សិស្សឱ្យពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ ខណ:អាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ជាអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព 

នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាពដល់លោកគ្រូ អ្នកគ្រូ នៅក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែកង្វល់របស់រដ្ឋាភិបាល ព្រោះវាបានធ្វើឱ្យប៉ះពាល់យ៉ាងច្រើនដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា។ ចំណែកមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារកត្តាមនុស្សដដែល។ លោកជំទាវ...

ព័ត៌មានលំអិត

គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តសៀមរាប 

អគ្គលេខាធិការគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បង្ហាញថា នៅក្នុងរយ:ពេល ១៥ថ្ងៃ ក្នុងខែវិច្ឆិកានេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងស្លាប់មានការកើនឡើងគួឱ្យព្រួយបារម្ភ ។លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណ:ការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បានមានប្រសាសន៍នៅក្នុងសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលធ្វើនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា បន្ទាប់ពី...

ព័ត៌មានលំអិត

អនុវិទ្យាល័យធ្លក ស្រុកស្រីស្នំទទួលអគារសិក្សា១ខ្នង ពីអង្គការសម្រេចសុបិនកុមារកម្ពុជា

អគារសិក្សា១ខ្នង ស្ថិតក្នុងអនុវិទ្យាល័យធ្លក ក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាលបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។ អគារសិក្សា មាន៤បន្ទប់នេះសាងសង់ក្រោមជំនួយឧបត្ថម្ភរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា ក្នុងទំហំទឹកប្រាក់ ៤៩,០០០ ដុល្លារ និងចូលរួមថវិកាពីសហគមន៍ក្នុងមូលដ្ឋាន...

ព័ត៌មានលំអិត

វិស័យអបរំក្នុងតំបន់ធម្មជាតិរុនតាឯក នឹងកាន់តែមានភាពរីកចម្រើន ក្រោយរាជរដ្ឋាភិបាលនឹងបង្កើតសាលារៀនបន្ថែមពីថ្នាក់បឋមរហូតដល់វិទ្យាល័យ

លោកគ្រូអ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន រុនតាឯក បានសម្ដែងនូវការរីករាយបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបង្កើតសាលារៀនបន្ថែមក្នុងតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី រហូតដល់កំរិតវិទ្យាល័យ សម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស បន្ទាប់ពីសិស្សានុសិស្សបានផ្លាស់ប្ដូរសាលាចេញពីក្រុងសៀមរាប។ លោក ហ៊ីង ហ៊ីម គណៈគ្រប់គ្រងសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន រុនតាឯក ស្រុកបន្ទាយស្រី បានឲ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញានេះថា...

ព័ត៌មានលំអិត
Page 20 of 62 1 19 20 21 62

Recommended

សូម Like និង Follow ពួកយើង