ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រុមការងារសាលាគណខេត្តសៀមរាបប្រគល់ស្បៀងអាហារជូនអាជ្ញាធរឃុំស្វាយចេក សម្រាប់ផ្គត់ផ្គង់ដល់អ្នកកំពុងធ្វើចត្តាឡីស័ក

កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសកម្មពលរបស់សាលាគណ ខេត្តសៀមរាប ដឹកនាំដោយព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធិ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុហ៍គណខេត្ត និងជាព្រះចៅអធិការវត្តប្រាសាទចន្ទរង្សី ចូលរួមដោយព្រះរាជាគណៈព្រះគ្រូ ព្រះចៅអធិការវត្ត និងព្រះថេរានុត្ថេរៈមួយចំនួនក្នុងក្រុងសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនអាជ្ញាធរឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរប ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលឃុំស្វាយចេក។ ព្រះគ្រូធម្មសិរីញាណ ធម្មទិន្នោ...

ព័ត៌មានលំអិត

សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប បានផ្តល់អំណោយដល់គ្រួសារស្ត្រីក្រីក្រ ដែលជាសកម្មជនការងារស្រ្តីនៅមូលដ្ឋាន 

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍គ្រប់លំដាប់ថ្នាក់ បានធ្វើការទំនាក់ទំនង សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ សប្បុរសជន (កាកបាទក្រហម) វិស័យឯកជន និងម្ចាស់ជំនួយផ្សេងៗទៀត ដើម្បីស្វែងរកការគាំទ្រផ្នែកស្មារតី ធនធាន ដែលជាកត្តាសំខាន់ក្នុងការរួម ចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសផលប្រយោជន៍របស់ស្ត្រី និងកុមារ នៅតាមសហគមន៍។ ជាក់ស្តែង នាព្រឹកថ្ងៃទី០៨ ខែមេសា...

ព័ត៌មានលំអិត

៣ខែដើមឆ្នាំ២០២១ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប ថយចុះ៥០ភាគរយ

រយៈពេល ៣ខែដើមឆ្នាំ២០២១ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប មានចំនួនសរុប១៣នាក់ ថយចុះ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នឹងឆ្នាំ២០២០ នេះបើតាមរបាយការណ៍ សកម្មការងាររបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប។ របាយការណ៍ក្នុងត្រីមាសទី១ដើមឆ្នាំនេះ បង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ មានចំនួនសរុប ១១ករណី ថយចុះ ០៧ករណី និងរបួសធ្ងន់ស្រាលសរុបចំនួន ១៤នាក់ ថយចុះ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រ១,ក្រ២នៅឃុំជីក្រែងចំនួន៦៣៨គ្រួសារ ទទួលបានអំណោយពីមន្ទីរកសិកម្មខេត្តសៀមរាប ក្នុងវិបត្តិជំងឺកូវីដ-១៩ 

កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគ ទៅចែកជូនដល់ប្រជាពលរដ្ឋក្រ១, ក្រ ២ និងបងប្អូន ចំណូលស្រុកវិលពីប្រទេសថៃ ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវី-១៩ មកពី ១៤ភូមិ ស្មើនឹង ៦៣៨គ្រួសារ នៅឃុំជីក្រែង ស្រុកជីក្រែង...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ ដើម្បីជួសជុលរចនាសម្ព័ន្ធស្រះ និងស្តារស្រះត្រពាំងសេះនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើង !

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ ដែលប្រើរយ:ពេល២ខែ គឺចាប់ផ្តើមដំណើរការតាំងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ពេនេះ បន្ទាប់មកក្រុមការងារនឹងធ្វើការជួសជុលរចនាសម្ព័ន្ធស្រះ និងស្តារស្រះត្រពាំងសេះ ដែលមានទីតាំងនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើង ស្រះនេះត្រូវជីកកាយយកល្បាប់ភក់ចេញពីបាតស្រះជម្រៅ ១ ម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ាទ័រ ដែលមានទទឹង ១៧៥ ម៉ែត្រ និងបណ្តោយមាន ២៦៦ ម៉ែត្រ...

ព័ត៌មានលំអិត

ក្រុមការងារសកម្មពលរបស់សាលាគណខេត្តសៀមរាបនាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនអាជ្ញាធរស្រុកបន្ទាយស្រី និង ស្រុកប្រាសាទបាគ ងដើម្បីឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសកម្មពល របស់សាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្ត ចូលរួមដោយសហការីគណ ព្រះរាជាគណៈ ព្រះគ្រូ ព្រះចៅអធិការវត្ត និង ព្រះថេរានុត្ថេរៈមួយចំនួនក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង បាននាំយកគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនអាជ្ញាធរស្រុកបន្ទាយស្រី និង ស្រុកប្រាសាទបាគង...

ព័ត៌មានលំអិត

សាលាខេត្តសៀមរាប ទទួលអំណោយសម្ដេចពិជ័យសេនា ទៀ បាញ់ សម្រាប់ឧបត្ថម្ភជូនមន្ត្រី និងកម្មករសាលាខេត្ត ក្នុងវិបត្តិជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បាននាំយកអំណោយសប្បុរសធម៌ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប រួមមាន អង្ករ១៧តោន និង២២០គីឡូក្រាម...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ដាក់ឲ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ តាមប្រព័ន្ធអ៊ិនធើណិត

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់ នូវកម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរតាមដាន និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមប្រព័ន្ធអ៊ិនធើណិត នៅតាមប៉ុស្តិត្រួតពិនិត្យសុខភាពបឋមទាំង២ទីតាំង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងអ្នកដំណើរ អ្នកឆ្លងកាត់ និងចូលមកក្នុងខេត្តសៀមរាប។ តាមការឲ្យដឹងពីលោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត បង្ហាញថា កម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរនេះ...

ព័ត៌មានលំអិត

ស្ត្រីជាអ្នកលក់ដូរម្នាក់នៅក្នុងផ្សារលើធំថ្មីក្រុងសៀមរាបបានរបួសធ្ងន់ក្រោយបុរសម្នាក់ចាក់មួយកាំបិទ

ស្ត្រីម្នាក់ដែរត្រូវបានគេស្គាល់ថាជាអ្នកលក់ដូរនៅផ្សារលើធំថ្មីបានរងរបួសធ្ងន់ដោយសារបុរសម្នាក់បានយកកូនកាំបិទចាក់ ដោយហេតុការនេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចខាងមុខផ្សារលើធំថ្មី ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ បើតាមស្រ្តីរងគ្រោះបានឲ្យដឹងថា ជនបង្កមានឈ្មោះ តាំង លាប ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ដោយរូបគេបានធ្វើសកម្មភាពយកកូនកាំបិទចាក់ទៅលើស្រ្តីម្នាក់មានឈ្មោះ លាន ប៊ុនណាត...

ព័ត៌មានលំអិត

ឃាត់ខ្លួនស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ក្រោយធ្វើសកម្មភាពយកក្រដាស់ញ៉ុកមាត់ និងចាក់កាវ៥០២ចូលមាត់ស្ត្រីចំណាស់ប្លន់យកខ្សែក១ដំឡឹង

បើតាមលោកវរសេនីឯក ណុប សារ៉ាក់ ស្នងការរងខេត្តទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានធ្វើការឃាត់ខ្លួនស្ដ្រីមានផ្ទៃពោះ៧ខែម្នាក់ ជាប់ពាក់ព័ន្ធករណីប្លន់ ដោយញាត់ក្រដាស់ជូតមាត់ ចាក់កាវ៥០២ចូលមាត់ស្ត្រីចំណាស់ប្លន់យកខ្សែក១ដំឡឹង នៅស្រុកអង្គរជុំ ខេត្តសៀមរាប។ ជនសង្ស័យមានឈ្មោះ គុណ ហួច ភេទស្រី អាយុ២៨ឆ្នាំ...

ព័ត៌មានលំអិត
Page 268 of 590 1 267 268 269 590

Recommended

សូម Like និង Follow ពួកយើង