ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រសួងបរិស្ថាន រៀបចំដាំកូនឈើចម្រុះជិត៤ពាន់ដើម នៅតាមព្រំប្រទល់ មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីដាំកូនឈើចម្រុះជិត៤ពាន់ដើម នៅតាមព្រំប្រទល់ មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសរកូល សុខ អាន...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ជួបសំណេះសំណាលមន្ត្រី នៃមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រួមនិង ឯកឧត្តម អ៊ឺង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោស្រី យូ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ...

ព័ត៌មានលំអិត

ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងពង្រីកទំហំផ្លូវជាតិលេខ៦ចាប់ពីរង្វង់មូលព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប រហូតដល់ ចំណុចភ្លើងស្តុបក្បែរសណ្ឋាគារសុខាអង្គរ

គិតមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ គម្រោងពង្រីកទំហំផ្លូវជាតិ៦ ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងក្រុង ដែលមានប្រវែងសរុបជិត៦ពាន់ម៉ែត្រ ចាប់ពីរង្វង់មូលព្រលានយន្តហោះអន្តរជាតិសៀមរាប ឬហៅថា រង្វង់មូលជ័យវរ័ន្មទី៧ រហូតដល់ ចំណុចភ្លើងស្តុបក្បែរសណ្ឋាគារសុខាអង្គរ បានដំណើរការរយៈពេល៣ថ្ងៃហើយ។ តាមការឲ្យដឹងពី មន្ត្រីជំនាញបច្ចេកទេស នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តសៀមរាប បង្ហាញថា កំណាត់ផ្លូវជាតិលេខ៦ ដែលគ្រោងនឹងធ្វើការពង្រីកនេះ...

ព័ត៌មានលំអិត

យុវសិស្សស័្មគ្រចិត្តស្រុកស្រីស្នំ បើកយុទ្ធនាការបន្តផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីត១៩ ក្នុងសហគមន៍

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ យុវសិស្សស័្មគ្រចិត្ត នៃវិទ្យាល័យ ២៨មករា ស្រុកស្រីស្នំ រួមនិងលោកគ្រូ អ្នកគ្រូ អាជ្ញាធរស្រុក បានបើកយុទ្ធនាការបន្តផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីត១៩ ក្នុងសហគមន៍ តាមបណ្តាភូមិ នៃឃុំទាំង៦ របស់ស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងគោលបំណង ក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងស្រុក...

ព័ត៌មានលំអិត

សមាគមកូរ៉េប្រចាំខេត្តសៀមរាប៖ក្រុមហ៊ុនទេសចរនិងប្រជាជននៃប្រទេសកូរ៉េខាងត្បូង ស្នាក់នៅក្នុងខេត្តសៀមរាប កំពុងជួបបញ្ហាជីវភាព អំឡុងវិបត្តិជាសកលនៃជំងឺកូវីដ១៩

មុនការផ្ទុះឡើងនៃជំងឺកូវីដ១៩ ប្រជាជនកូវ៉េខាងត្បូង ស្នាក់នៅក្នុងខេត្តសៀមរាប មានប្រមាណជាង១៣០០នាក់ ភាគច្រើនពួកគេជា ផ្ដល់សេវា និង បម្រើការក្នុងវិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប បច្ចុប្បន្ន ពួកគេស្នាក់នៅក្នុងខេត្តត្រឹមតែចន្លោះ៣០០ ទៅ៤០០នាក់ប៉ុណ្ណោះ ដោយសារពួកគេពុំមានការងារធ្វើ នេះបើតាមការឲ្យដឹងពី លោក ផាក វ៉ូ ស៊ុក ប្រធានសមាគមកូរ៉េប្រចាំខេត្តសៀមរាប...

ព័ត៌មានលំអិត

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បង្ហាញថាតម្លៃផលស្រូវឆ្នាំនេះកំពុងបង្ហាញនូវអត្តសញ្ញាណល្អប្រសើរ

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅខេត្តសៀមរាបឆ្នាំ២០២០នេះ សម្រេចបានសរុបជិត១៩ម៉ឺនហិកតា ស្មើនឹង១០១,៤៧ភាគរយនៃផែនការ ក្នុងនោះស្រូវស្រាលអនុវត្តបានជាង៤ម៉ឺនហិកតា , ស្រូវកណ្តាលជាង១ម៉ឺនហិកតា និងស្រូវធ្ងន់បានជាង៣ម៉ឺន៥ពាន់ហិកតា ខណៈដែលស្រុកពួកអនុវត្តបានជាង២ម៉ឺន៥ពាន់ហិកតា ហើយកំពុងច្រូតកាត់ប្រមូលផលស្រូវស្រាលបានប្រមាណជា២០០ហិកតាហើយ លើផ្ទៃដីស្រូវស្រាលជិត៣ពាន់ហិកតា ដែលទិន្នផលក្នុង១ហិកតា២,៥តោន និង ក្រុងសៀមរាប ក៏កំពុងមានសកម្មភាពប្រមូលផលស្រូវស្រាលផងដែរ លើផ្ទៃដីប្រមាណជា៤៥០ហិកតាហើយ ក្នុងចំណោមផ្ទៃដីដែលអនុវត្តបាន ជាង៤.០០០ហិចតា...

ព័ត៌មានលំអិត

ការប្រកួតបាលទាត់ពាន់រង្វាន់ Siem Reap Baby league គ្រោងនឹងចាប់ផ្ដើមហើយនៅខែកញ្ញានេះ

ការប្រកួតបាលទាត់ពាន់រង្វាន់ Siem Reap Baby League លើកដំបូងនៅកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដែលរៀបចំឡើងដោយ ក្លឹបបាលទាត់សៀមរាបយូណាយធីត នឹងចាប់ផ្ដើមដំណើរការហើយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ។ ដោយការប្រកួត គឺមានរយៈពេល ១២សប្ដាហ៍ ក្នុង១សប្ដាហ៍មានការប្រកួត១ថ្ងៃ ចាប់ពីម៉ោង៤ល្ងាច នៅកីឡាដ្ឋានសៀមរាបយូណាធីតផ្ទាល់តែម្ដង ។...

ព័ត៌មានលំអិត

មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងក្បួនខ្នាតល្ខោនបាសាក់មហាជន ដល់ប្រធានក្រុមសិល្ប:មកពីភូមិចំនួន១០ ក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងក្បួនខ្នាតល្ខោនបាសាក់មហាជន នៅសាលាវិចិត្រសិល្ប:ភូមិភាគខេត្តសៀមរាប ដែលមានរយ:ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ជូនដល់ប្រធានក្រុមសិល្ប:ចំនួន ១០នាក់ ដែលមកពីភូមិចំនួន១០ ក្នុងស្រុកនានានៃខេត្តសៀមរាប ដោយមានគ្រូបង្គោល និងមន្ត្រីបុគ្គលិក សិល្បករ សិល្បការិនីប្រមាណជាង១០០នាក់បានចូលរួមផងដែរ...

ព័ត៌មានលំអិត

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មាធិការបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំរបស់ខ្លួន ក្រោមការដឹកនាំរបស់លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរក្រុង-ស្រុកទាំងអស់ក្នុងខេត្ត ដើម្បីត្រួតពិនិត្យ និង ស្វែងរកដំណោះស្រាយ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈដែលមិនទាន់មានច្បាប់អនុញ្ញាត រួសរាន់មកបំពេញភាពស្របច្បាប់នៅមន្ទីររ៉ែ និងថាមពលខេត្ត

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា សព្វថ្ងៃនេះនៅក្នុងទូទាំងខេត្តសៀមរាបមានស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ន សរុបចំនួន ៣៦២ ស្ថានីយ ក្នុងនោះមានស្ថានីយប្រេងឥន្ធនៈចំនួន៣១៣ស្ថានីយ , ស្ថានីយឧស្ម័នឥន្ធនៈចំនួន១១ ស្ថានីយ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈមានចំនួន៣៨ស្ថានីយ ហើយក្នុងចំណោមស្ថានីយទាំងអស់ មានស្ថានីយខ្លះសាងសង់ខុសបច្ចេកទេស មានហានិភ័យខ្ពស់គួរឲ្យព្រួយបារម្ភ ដែលចាំបាច់ត្រូវធ្វើការកែសម្រួល និងផ្លាស់ប្តូរទីតាំង...

ព័ត៌មានលំអិត
Page 332 of 592 1 331 332 333 592

Recommended

សូម Like និង Follow ពួកយើង