ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍ជិះកង់ដើម្បីចលនាកាកបាទក្រហមកម្ពុជា លើកទី១ មានអ្នកចូលរួមជិត២០០នាក់ ហើយអ្នករៀបចំកម្មវិធីនេះ ប៉ាន់ប្រមាណថា នឹងមានអ្នកចូលរួមច្រើនជាងនេះ នៅក្នុងព្រឹត្តិការណ៍ជិះកង់លើកទី២ និងលើកទី៣ ខាងមុខ

សៀមរាប៖ មានការជួបជុំគ្នារបស់ក្រុមអ្នកជិះកង់ប្រមាណជាជិត២០០នាក់ នៅទីធ្លាចំណតរថយន្តមុខគ្រឹះស្ថានអង្គរ នៃក្រុងសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ ក្នុងនោះរួមមានក្រុមអ្នកចុះឈ្មោះជិះកង់ចម្ងាយ៣ ១គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និងក្រុមអ្នកជិះកង់កំសាន្តធម្មតាផងដែរ។ នេះគឺជាការជួបជុំលើកទី១ របស់កម្មវិធីជិះកង់ក្រោមប្រធានបទ ជិះកង់ដើម្បីកាកបាទក្រហមកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីកំសាន្ត ( សម្រាកសៀមរាប ) ក្រោមការរៀបចំរបស់អាជ្ញាធរខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប...

ព័ត៌មានលំអិត

ទីប្រឹក្សាក្រសួងព័ត៌មាន ចាត់ទុកការសរសេរព័ត៌មានបែបសន្តិភាព ជាការលាតត្រដាងការពិត និងពង្រឹងវប្បធម៌អហិង្សាលើវិស័យព័ត៌មាន

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល ការសរសេរព័ត៌មានបែបសន្តិភាព នាព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២០ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានចាត់ទុកការសរសេរព័ត៌មានបែបសន្តិភាព ជាការលាតត្រដាងការពិត និងពង្រឹងវប្បធម៌អហិង្សាលើវិស័យព័ត៌មាន ខណៈបច្ចេកវិទ្យាកាន់តែទំនើបការចេញផ្សាយព័ត៌មានក៏មានភាពរហ័ស ដូច្នេះអ្នកព័ត៌មានត្រូវត្រួតពិនិត្យ និងទទួលខុសត្រូវឱ្យបានខ្ពស់មុនចេញផ្សាយព័ត៌មានទាំងនោះ ជៀសវាងបង្ករផលប៉ះពាល់ និងបង្ករជាទំនាស់ក្រោយពេលចុះផ្សាយ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា សហការជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានដឹកនាំក្រុមយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយរិទ្ឋ...

ព័ត៌មានលំអិត

ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ពីប្រព័ន្ឋស្បៀងបំរុងកម្ពុជា

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីចែកជូនគ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ ក្នុងវិបត្តដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព” ជាលក្ខណៈគ្រួសារ ដោយពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា...

ព័ត៌មានលំអិត

រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យនិងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីបញ្ចប់ការគំរាមកំហែងដោយសារមីន អោយអស់ត្រឹមឆ្នាំ២០២៥ !

 ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន វាយតម្លៃខ្ពស់ថា បច្ចុប្បន្ននេះ វិស័យសកម្មភាពមីននៅកម្ពុជា បាននាំមកនូវបដិវត្តន៍និងស្វ័យប្រតិកម្មមួយយ៉ាងសំខាន់ តាមរយៈនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើប ! រយៈពេល៣ថ្ងៃនៅខេត្តសៀមរាប អាជ្ញាធរមីនបានដំណើរការវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងផែនការបោសសម្អាតមីន គ្រាប់បែកចង្កោម និងកម្មវិធីវិភាគទិន្នន័យសកម្មភាពមីន។ គោលបំណងរបស់វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងប្រសិទ្ធិភាពនៃការគ្រប់គ្រងទិន្នន័យ និងកត់ត្រាតាមអនឡាញ លើដំណើរការនៃការរៀបចំកសាងផែនការ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប បង្ហាញ់ថាថ្ងៃឈប់សម្រាក់សងថ្ងៃបុណ្យឆ្នាំខាងមុខជាក្នុងឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត អាចស្ដារនូវសេដ្ឋកិច្ចឡើងវិញ

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមបងប្អូនជាប្រតិបត្តិករទេសចរណ៍ រថយន្តតាក់ស៊ី , រ៉ឺម៉ក់កង់បី រួមទាំង ផាស្អាប់នៅក្នុងខេត្ត ចំនួនប្រមាណជាង១៤០នាក់ នៅសាលប្រជុំសាលាខេត្តសៀមរាប ដើម្បីធ្វើការណែនាំអំពីការត្រៀមខ្លួន ក្នុងការទទួលភ្ញៀវទេស ចូលមកលេងក្នុងខេត្តសៀមរាប សម្រាប់ថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំនាថ្ងៃខាងមុខនេះ ។...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប គាំទ្រចំណាត់ការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ហើយអំពាវនាវដល់អ្នកប្រកបមុខរបបនេះ គួរតែប្ដូរទៅប្រកបមុខរបរផ្សេងតាមតែអាចធ្វើទៅបាន

មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តសៀមរាប តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ដោយមានការិះគន់ពីភ្ញៀវទេសចរអន្តរជាតិ ក្នុងនាមអាជ្ញាធរខេត្ត សូមគាំទ្រចំណាត់ការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ព្រោះថា ការបរិភោគសាច់សត្វសុនខនេះ វាអាចធ្វើឲ្យមានជំងឺអាសន្នរោគ និងជំងីផ្សេងៗទៀត រួមទាំងមេរោគកូវីត ជាពិសេសធ្វើឲ្យសុខភាពអ្នកបរិភោគចុះទន់ខ្សោយឬអាចដល់ស្លាប់ក៏ថាបានដែរ...

ព័ត៌មានលំអិត

គិតមកទល់ថ្ងៃទី១២ខែសីហានេះមានភ្ញៀវទេសចរជាតិ បានចាប់ផ្តើមកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ហើយ ខណៈនៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះកម្មវិធីសម្រាកសៀមរាប នឹងចាប់ផ្តើម

លោក ហ្វី លិបកៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប បានឱ្យដឹងថា រដ្ឋាភិបាលបានឱ្យឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែលក្នុងឱកាសថ្ងៃឈប់សម្រាកនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកម្មវិធីមួយឈ្មោះថា សម្រាកសៀមរាប ដែលនៅក្នុងកម្មវិធីនេះ មានតាមបែបប្រពៃណី សាសនា កីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀត...

ព័ត៌មានលំអិត

យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង០២នាក់ទៀតបានរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ស្រុកពួក

បើតាមសមត្ថកិច្ចស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង២១ និង១០នាទី យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកPrius បានទៅបុកគ្នាជាមួយម៉ូតូ ស្ថិតនៅលើចំណុចផ្លូវជាតិលេខ៦ ផ្លូវបំបែកភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។ សមត្ថកិច្ច បានឲ្យដឹងទៀតថា មុនពេលកើតហេតុ មានរថយន្តPrius...

ព័ត៌មានលំអិត

អង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា បានបើកយុទ្ធនាការចែកសម្ភារប្រើប្រាស់សម្រាប់លាងដៃ ជូនប្រជាពលនៅក្នុងឃុំមោង ស្រុកស្រីស្នំ

អង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា ក្រោមកិច្ចសហការពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប អង្គការដៃគូ និងអាជ្ញាធរស្រុកផងនោះ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានបើកយុទ្ធនាការចែកចែកសម្ភារធុងទឹកសម្រាប់ប្រើប្រាស់លាងដៃ ជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ដែលជាគម្រោងជូនដល់គ្រួសារក្រីក្រកម្រិត១និងកម្រិត២ សរុបចំនួន៥.១០០គ្រួសារ នៅក្នុងតំបន់ប្រតិបត្តិរបស់អង្គការភ្លែនអន្តរជាតិ មានស្រុកចំនួន៤ គឺ ស្រុកអង្គរធំ ស្រុកអង្គរជុំ...

ព័ត៌មានលំអិត
Page 333 of 591 1 332 333 334 591

Recommended

សូម Like និង Follow ពួកយើង