ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប គ្រោងបង្កើតនៅមណ្ឌលសំចតសម្រាប់ការស្នាក់នៅរបស់ជនអនាថា និងអ្នកសុំទាននៅក្នុងក្រុងសៀមរាប

មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារដោះស្រាយបញ្ហាជនអនាថា រយៈពេល០៥ខែ ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរបស់អនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាដំណោះស្រាយជនអនាថា និងអ្នកសុំទាននៅក្នុងខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ យើងពុំទាន់មានមណ្ឌលសំចតសម្រាប់ទទួលយកជនអនាថា អ្នកសុំទាន និងជនវិកលចរិកឲ្យស្នាក់នៅក្នុងខេត្តទេ...

ព័ត៌មានលំអិត

ប្រធានលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ផ្ដល់អនុសាសន៍ចំនួន៦ចំណុច សម្រាប់ក្រុមការងារ និង អង្គភាពពាក់ព័ន្ធ យកទៅអនុវត្តបន្ត

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានមានប្រសាសន៍ថា ផ្អែកទៅតាមរបាយការណ៍ប្រចាំខែរបស់មន្ទីរ អង្គភាពពាក់ព័ន្ធ និង អង្គការដៃគូទាំងអស់ក្នុងខេត្ត រួមទាំងបញ្ហាប្រឈម និងស្ថានភាពជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ននេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានកំណត់និងដាក់ចេញនូវចេញនូវអនុសាសន៍សម្រាប់ក្រុមការងារ ជាសមាជិក និងអង្គការដៃគូពាក់ព័ន្ធដើម្បីអនុវត្តបន្តរួមមាន៖ ១. ស្នើឲ្យរដ្ឋបាលក្រុង ស្រុក...

ព័ត៌មានលំអិត

ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ ក្រោមរូបភាពសុំធ្វើកូនធម៌

នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងការិយាល័យនគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជូនជនបរទេសម្នាក់ទៅតុលាការ ពាក់ព័ន្ធនឹងករណីទិញពេស្យាចារកុមារ ក្រោមរូបភាពសុំធ្វើកូនធម៌ នៅចំណុចបន្ទប់ជួលភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ តាមការឲ្យដឹងពី លោកវសេនីយ៍ឯក ជា ហេង នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងស្រាវជ្រាវតាមចាប់មេខ្យល់ អូសទាញប្រជាពលរដ្ឋខ្មែរ ទៅធ្វើការនៅបរទេស ខណៈការនាំចូលជំងឺកូវីដ១៩នៅកម្ពុជាមានសារជាថ្មី

អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងស្រាវជ្រាវតាមចាប់មេខ្យល់ ដែលអូសទាញប្រជាពលរដ្ឋខ្មែរ ទៅធ្វើការនៅបរទេស ខណៈពិភពលោកនៅតែមានករណីឆ្លងជំងឺកូវីដ១៩គួរឲ្យព្រួយបារម្ភ នេះបើតាមការលើកឡើងរបស់លោកលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកពីបរទេស និងបានស្ម័គ្រចិត្តរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ៣៦នាក់ ស្ថិតក្នុង ស្រុកពួក និងស្រុកស្រីស្នំ ខេត្តសៀមរាប នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ ។ លោកអភិបាលរងខេត្ត...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងព័ត៌មានទទួលសៀវភៅ៨០ក្បាលពី ឯកឧត្តម ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតកម្ពុជា

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួប និងទទួលសៀវភៅ ជាភាសាអង់គ្លេសមានចំណងជើងថា "The Journey of Down to Earth Diplomat " ចំនួន ៨០ក្បាល...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មានចុងខែឧសភា ឆ្នាំ២០២០

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នាទីស្ដីការក្រសួងព័ត៌មាន មានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ ជា អគ្គនាយក ទាំង ៥ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកតាម ផ្នែក និងជំនាញ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៧គ្រួសារក្នុងសង្កាត់ចុងឃ្នាស់ ទទួលគ្រឿងឧបភោគបរិភោគពីព្រះសង្ឃនិងសប្បុរសជន

កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៧គ្រួសារ ស្ថិតក្នុងសង្កាត់ចុងឃ្នាស់ ក្រុងសៀមរាប ទទួលបានអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ ពីព្រះសង្ឃ និងសប្បុរសជន ខណៈវិបត្តិនៃជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលនៅលើសកលលោក និងកម្ពុជា។ អំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនាពេលនោះ មានការឧបត្ថម្ភពី ព្រះវិជ័យរង្សី ឡាច លាង ព្រះគ្រូប្រាសាទរង្សីអនុគណក្រុងសៀមរាប ព្រះគ្រូវិសារទោ...

ព័ត៌មានលំអិត

កាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៦៦គ្រួសារ ក្នុងខេត្តសៀមរាប

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦៦គ្រួសារ មកពីស្រុកស្វាយលើ និង ស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលអំណោយពីកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២០ នៅបរិវេណសាលាឃុំ ពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់អាជ្ញាធរ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកសូទ្រនិគម មាន៥៩គ្រួសារ ក្នុងនោះរលំទាំងស្រុង...

ព័ត៌មានលំអិត

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខ និងប្រគល់សម្ភារៈប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដល់ក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាព២កន្លែង ក្នុងស្រុកសូទ្រនិគម

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងប្រគល់សម្ភារៈប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដល់ក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាព ពពេល និង សំរោង ស្ថិតក្នុងស្រុកសូទ្រនិគម ព្រមទាំងជួបសួរសុខទុក្ខ...

ព័ត៌មានលំអិត

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប នាំយកអំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងមានជីវភាពខ្វះខាតចំនួន៥៣ គ្រួសារ

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប ចូលរួមដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន និងកម្លាំងសឹករងក្រុង បាននាំយកអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋចំនួន៥៣ គ្រួសារ ស្ថិតក្នុងសង្កាត់ ជ្រាវ ក្រុងសៀមរាប ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០...

ព័ត៌មានលំអិត
Page 354 of 589 1 353 354 355 589

Recommended

សូម Like និង Follow ពួកយើង