ភូមិនិងសង្កាត់មួយចំនួននៃក្រុងសៀមរាប ត្រូវបានអាជ្ញាធរដកចេញពីតំបន់ក្រហម និងកំណត់មកជាតំបន់លឿង

បន្ទាប់ពីការបិទខ្ទប់ ដាក់ភូមិសាស្រ្តមួយចំនួននៃក្រុងសៀមរាប ជាតំបន់ក្រហមបណ្តោះអាសន្នរយៈពេល ១សប្តាហ៍កន្លងមកត្រូវបានបញ្ចប់ កិច្ចប្រជុំស្តីពីការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានធ្វើឡើងសម្រាប់សប្តាហ៍ថ្មី ដើម្បីពិនិត្យរបាយការណ៍ វាយតម្លៃការរៀបចំតំបន់ក្រហម និងតំបន់លឿងទុំឡើងវិញ កិច្ចប្រជុំនេះបានរកឃើញភូមិមួយចំនួន ត្រូវបានចាកចេញពីតំបន់ក្រហម។ បើទោះជាបណ្តាសង្កាត់មួយចំនួនក្នុងក្រុងសៀមរាប ត្រូវបិទខ្ទប់ជាតំបន់ក្រហមមួយសប្តាហ៍បន្តទៀត បន្ទាប់ពី១សប្តាហ៍បិទខ្ទប់ដំបូងត្រូវបានបញ្ចប់ ក៏ប៉ុន្តែយ៉ាងហោចណាស់បណ្តាភូមិមួយចំនួន នៃបណ្តាសង្កាត់ទាំងនោះ រួមមានសង្កាត់គោកចក សង្កាត់ស្វាយដង្គំ សង្កាត់ជ្រាវ ភូមិមួយចំនួនត្រូវបានដកចេញតំបន់ក្រហម...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបនិងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ស្បៀងដល់គ្រួសារក្រ១,ក្រ២ ស្ថិតក្នុងតំបន់ក្រហម ក្នុងក្រុងសៀមរាប បានចំនួន ១ពាន់គ្រួសារ

នៅព្រឹកថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកនូវស្បៀងអាហារជាគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រ១,ក្រ២ នៅតាមខ្នងផ្ទះ ចំនួន១ពាន់គ្រួសារ ដែលស្ថិតនៅក្នុងភូមិចំនួន២៣ នៃសង្កាត់ចំនួន៧ ក្នុងក្រុងសៀមរាប ដែលស្ថិតក្នុងតំបន់ក្រហម ជាតំបន់បិទខ្ទប់បណ្តោះអាសន្ន ក្រោមវត្តមានឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត...

ព័ត៌មានលំអិត

រដ្ឋបាលសង្កាត់ជ្រាវ ទទួលអំណោយពីសប្បុរសជនសម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងការរាលដាលជំងឺកូវីដ-១៩

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ហាក់ សេង ជាប្រជាពលរដ្ឋរស់នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បាននាំយកអង្ករចំនួន២តោន រួមជាមួយឯកសណ្ឋានសម្រាប់ប្រជាការពារចំនួន៣០កំប្លេ ដែលជារបស់ខ្លួនផ្ទាល់ ប្រគល់ជូនដល់រដ្ឋបាលសង្កាត់ជ្រាវ សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅក្នុងមូលដ្ឋាន។ ក្នុងនាមលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប លោក...

ព័ត៌មានលំអិត

វត្ដស្ទើរទាំងស្រុងក្នុងក្រុងសៀមរាប ពុំមានប្រជាពលរដ្ឋទៅកាន់បិណ្ឌ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

គិតចាប់ពីវេនទី១ មកដល់វេនទី៣ នៃពិធីបុណ្យកាន់បិណ្ឌក្នុងឆ្នាំ២០២១នេះ ទីវត្ដអារាមស្ទើរទាំងស្រុងក្នុងក្រុងសៀមរាប មិនមានរៀបចំពិធីបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌ ឬជួបជុំគ្នាដាក់បាតព្រះសង្ឃដូចឆ្នាំមុនៗនោះទេ ដោយសារមានការរីករាលដាលនូវជំងឺកូវីដ-១៩ធ្ងន់ធ្ងរ និងដាក់ក្រុងសៀមរាបជាតំបន់លឿងទុំ និងតំបន់ក្រហម ។ តាមសង្ឃដីកា ព្រះតេជគុណ ឡាច លាង ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្ដពោធិវង្ស ហៅវត្ដថ្មី ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះចែកសាច់ជ្រូកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅភូមិចំនួន១១ ក្នុងសង្កាត់នៃក្រុងសៀមរាប ដែលត្រូវបានកំណត់ដាក់ជា “តំបន់ក្រហម”

នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ចំនួន៤០នាក់ សហការជាមួយរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចុះចែកជូនសាច់ជ្រូកដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅភូមិចំនួន១១ ក្នុងសង្កាត់សង្កាត់ស្លក្រាម ,...

ព័ត៌មានលំអិត

អាជ្ញាធរសង្កាត់ជ្រាវ ទទួលបានអំណោយជាគ្រឿងបរិភោគពីសប្បុរសជនក្នុងសង្កាត់ សម្រាប់ផ្តល់ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់

កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ អាជ្ញាធរសង្កាត់ជ្រាវ ក្រុងសៀមរាប ទទួលបានអំណោយជាគ្រឿងបរិភោគជាអង្ករចំនួន២តោន រួមជាមួយនឹងត្រីខ ប្រេងឆា និងប៊ីចេងមួយចំនួន ពីលោក គង់ ប៊ឹប ជាសប្បុរសជនក្នុងសង្កាត់សង្កាត់ជ្រាវ សម្រាប់ជួយប្រជាពលរដ្ឋងាយរងគ្រោះ និង ជួបការលំបាក ដែលកំពុងរស់នៅស្ថិតក្នុងតំបន់ពណ៌ក្រហម។ មានប្រសាសន៍ក្នុងឱកាសនោះ លោក...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំមួយដើម្បីលើកវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្ត

កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធ OnLine មួយ ស្ដីការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អភិបាលក្រុង និង ចៅសង្កាត់នៃក្រុងសៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរសម្រេចបិទផ្សារបន្ទាយស្រី ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍បន្ទាប់ពីរកឃើញអាជីវករជាង២០នាក់ បានវិជ្ជមានជំងឺកូវីដ-១៩

អាជ្ញាធរស្រុកបន្ទាយស្រី នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចបិទ ផ្សារបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី រយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី២១ ខែកញ្ញាតទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ មិនឱ្យឆ្លងរាលដាលទ្រង់ទ្រាយធំចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀតនៅក្នុងស្រុកបន្ទាយស្រី បន្ទាប់ពីរកឃើញអាជីវករក្នុងផ្សារមួយនេះជាង២០នាក់ បានវិជ្ជមានជំងឺកូវីដ-១៩។ បើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់ក្រហមនៃក្រុងសៀមរាបជិត៧០០០គ្រួសារ បានទទួលអង្ករឧបត្ថមបន្ទាន់

រដ្ឋបាលក្រុងសៀមរាប បញ្ចេញអង្ករតាមរយៈនៃយុទ្ធនាការបន្ទាន់មួយ ឲ្យក្រុមការងារនៃបណ្តាភូមិ-សង្កាត់ក្នុងតំបន់ក្រហម ប្រើប្រាស់រយៈពេលមិនឲ្យលើសពី១ថ្ងៃ ដើម្បីចែកអង្ករទាំងនោះ ជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋជិត៧០០០គ្រួសារ ដែលខ្វះខាត។ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានជម្រុញឲ្យក្រុមការងារតាមបណ្តាភូមិ-សង្កាត់នានា ដែលកំពុងស្ថិតនៅជាតំបន់ក្រហមបណ្តោះអាសន្ន ចុះចែកអង្ករដោយការប្រញាប់បំផុត ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតនិងមិនត្រូវបន្សល់ទុកការងារនេះ ឲ្យនៅសល់បន្តដល់ថ្ងៃស្អែកនោះឡើយ។ លោកបានចេញបទបញ្ជាយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឲ្យមានអ្នកដឹកជញ្ជូនចំនួន ២២៣នាក់ ដើម្បីជួយដឹកជញ្ជូនដោយឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋក្នុងតំបន់ក្រហម ក្នុងក្រុងសៀមរាប

តាមបណ្ដាញទំនាក់ទំនងសង្គម «ហ្វេសប៊ុក» របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាបបានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃ តាមការបញ្ជាទិញ និងការដឹកជញ្ជូនដល់គេហដ្ឋានប្រជាពលរដ្ឋក្នុងតំបន់ក្រហមដោយផ្ទាល់ ដោយរាល់ការដឹកជញ្ចូនជាបន្ទុករបស់រដ្ឋបាលខេត្ត។ សម្រាប់អ្នកដឹកជញ្ជូនមានចំនួន ២២៣នាក់ ដែលមកពីក្រុមការងារ « តោះទៅលេងសៀមរាប » ដែលជាក្រុមដឹកជញ្ជូនគាំទ្រដោយរដ្ឋបាលខេត្ត ក្រុមហ៊ុនហ្វូតភេនដា ញាំ២៤ និងក្រុមហ៊ុនដឹកជញ្ជូនវីង ហើយអ្នកដឹកជញ្ជូនទាំង២២៣នាក់នេះ...

ព័ត៌មានលំអិត
Page 4 of 27 1 3 4 5 27

Recommended

សូម Like និង Follow ពួកយើង