ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង និងការអនុវត្តការងារប្រចាំខែរបស់រដ្ឋបាលខេត្ត
នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ ក្នុងអាណត្ដិទី៣ តាមរយៈប្រព័ន្ធវីដេអូ Zoom ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី៣៥ និងការសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមេសារបស់រដ្ឋបាលខេត្ត ព្រមទាំងពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តផងដែរ។ កិច្ចប្រជុំនោះ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ...











