សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

សមត្ថកិច្ច​ខេត្តសៀមរាប អនុញ្ញាត​ឲ្យ​សិប្ប​កម្មដ្ឋាន​ផលិត​នំ​នៅ​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ដំណើរការ​ឡើងវិញ ក្រោយ​ពិនិត្យឃើញថា​នំ​ដែល​ផលិត គឺ​តាម​ស្តង់ដារ ទាំង​ផ្នែក​គីមី​សាស្ត្រ និង​ជីវសាស្ត្រ​

​តាម​ប្រភពពី​បណ្ដាញ​ទំនាក់ទំនង​សង្គម ( Facebook ) ផ្លូវការ​របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​ចុះផ្សាយ​ជា​បន្តបន្ទាប់​លើ​ករណី​ពុល​នំប៉័ង​នៅ​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ ហើយ​ដែល​អ្នកលក់​ចែកចាយ​បន្តបាន​ទិញ​ពី​សិប្បកម្ម​ផលិត នៅ​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង និង ក្រោយ​កើតហេតុ​មក កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប , មន្ទីរ​ឧស្សាហ...

ព័ត៌មានលំអិត

មនុស្ស​ចំនួន​០៥​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​គោ​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្ដា​រ៉េត ស្នងការរង​ទទួល​ផែន ការងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដោយមាន​កិច្ចសហការ​ប្រទាក់ក្រឡា​គ្នា រវាង​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង , ស្រុក​ពួក និង កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប រួម​ជាមួយនឹង​កម្លាំង​ប្រជា​ការពារ​ស្រុក​ប្រាសាទបាគង ផង​នោះ នៅវេលា​ម៉ោង​០១:២០​នាទី​យប់ ឈានចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ខណៈ​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថារាល់​សំណង់​ផ្ទុយ​ពី​លិខិតអនុញ្ញាត​នឹងត្រូវ​បញ្ឈប់​

​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ( Facebook ) ផ្លូវការ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា កន្លងមក មាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក​អង្គរ បានដាក់​ពាក្យស្នើសុំ​មក​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​បាន​ច្បាប់​អនុញ្ញាត​ធ្វើការ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់ ហើយ​ទន្ទឹមនឹង​ទទួលបាន​ការអនុញ្ញាត មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនធំ បាន​អនុវត្ត​និង​សាងសង់​សំណង់​គេហដ្ឋាន​របស់ខ្លួន ស្របតាម​ខ្លឹមសារ​នៃ​គោលការណ៍​លិខិតអនុញ្ញាត​ដែល​បាន​ផ្តល់ជូន ប៉ុន្តែ​ក៏​នៅមាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ មិនបាន​អនុវត្ត​ត្រឹមត្រូវ​ស្របតាម​គោលការណ៍​នៃ​លិខិតអនុញ្ញាត​នោះទេ ដោយ​សាងសង់​លើស​ឬ​ផ្ទុយ​ទាំងស្រុង​នៃ​ការស្នើសុំ​របស់ខ្លួន ព្រមទាំង​កិច្ចសន្យា​សាងសង់​ដែល​បាន​ព្រមព្រៀង​លើ​គំរូ​ប្លង់​ស្ថាបត្យកម្ម​រវាង​អ្នកស្នើសុំ​និង​អាជ្ញាធរ​ជាតិ​អប្សរា​។​ ​ដោយ​ឃើញ​នូវ​ការរំលោភ​លើ​លក្ខខណ្ឌ​នៃ​លិខិតអនុញ្ញាត នាយកដ្ឋាន​រៀបចំ​ដែនដី​និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ...

ព័ត៌មានលំអិត

មនុស្ស​ចំនួន​០៥​នាក់ត្រូវ​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០៦​ព្រឹក ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩​កន្លងទៅនេះ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ រួមមាន ៖ ទី​១.​ឈ្មោះ សុខ សុខន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទីលំនៅ​ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ,...

ព័ត៌មានលំអិត

ទីតាំង​ស្ថានីយ​លក់​និង​បញ្ចូល​ហ្គាស​ធុងនិង​រថយន្ត​  ចំនួន​០២​កន្លែង​ទៀតត្រូវបាន​ក្រុមការងារ​ផ្អាក​សកម្មភាព​បញ្ចូល ផ្ទេរ និង​ស្តុក​ទុក​ហ្គាស​ជា​បណ្តោះអាសន្ន​

​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ ឯកឧត្តម លាង ឆា​លី អនុ​រដ្ឋ​លេ​ធិ​ការ​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​និង​អធិការកិច្ច​សកម្មភាព​ក្នុង​វិស័យ​ប្រេងកាត និង​មន្ត្រី​អគ្គនាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល រួមទាំង​ប្រធាន អនុប្រធាន​មន្ត្រី​មន្ទីរ រ៉ែ និង​ថាមពល​ខេត្តសៀមរាប សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប និង ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រមទាំង​រដ្ឋបាល​ក្រុង​សៀមរាប...

ព័ត៌មានលំអិត

មនុស្សម្នា​ក់បាន​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង គោយន្ត​កន្ត្រៃ នៅ​ស្រុក​ស្រីស្នំ​

​លោក​វរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាល​ស្រុក​ស្រីស្នំ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១២ និង​៤៣​នាទី​យប់ ឈានចូល​ថ្ងៃទី​២៥ ខែ សីហា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​:៣៥​និង​៣៦ ស្ថិតនៅ​ក្នុងភូមិ​ត្រុំ​ខាងត្បូង ឃុំ ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប រវាង​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក ជាមួយនឹង...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ចំពោះ​ការកាប់ការដុត ឆ្ការបំផ្លាញ​ព្រៃឈើនិង​ការ​ហ៊ុំ​ព័ទ្ធចាប់យក​ដីព្រៃ

​ព្រៃឈើ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ថែរក្សា​ដំណើរការ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ជួយ​កាត់បន្ថយ​ឥទ្ធិពល​ជា​អ​វ​ជ្ជ​មាន​ពី​ការប្រែប្រួល​អាកាសធាតុ និង​ទប់ស្កាត់​ទឹកជំនន់ ខ្យល់ ព្យុះ ការហូរ​ច្រោះ​ដី គ្រោះរាំងស្ងួត និង​ជួយ​ស្រួប​យកជាតិ​ពុល​ពី​បរិយាកាស​ជាដើម និង​ផ្តល់នូវ​ផល​អនុផល​ព្រៃឈើ ជាច្រើន ដល់​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ដែល​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​សហគមន៍​។​គោលដៅ​យូរអង្វែង​របស់​ប្រទេសជាតិ​យើង គឺ​ការអភិរក្ស និង​ការគ្រប់គ្រង ធនធានធម្មជាតិ ជីវចំរុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ប្រកបដោយ​ប្រសិទ្ធភាព និង​បានរួម​ចំណែក​ក្នុងការ​កាត់...

ព័ត៌មានលំអិត

មនុស្សម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​ជីក្រែង​

​លោក​វរៈសេនីយ៍ទោ សុខ សុទ្ធា​វុ​ធ អធិការនគរបាល​ស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា វេលា​ម៉ោង​០១:០០​នាទី ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថយ​ន្ត និង​រថយន្ត នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច ភូមិ​តា​អុង ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ។​ ​លោក​អធិការ បន្ត​ឲ្យ​ដឹង​ទៀតថា...

ព័ត៌មានលំអិត

ខេត្តសៀមរាប ទទួលបាន​អត្រា​អ្នក​ពាក់មួក​សុវត្ថិភាព​រហូតដល់ ៩២% ដែលជា​អត្រា​ខ្ពស់​ជាងគេ​នៅ​ទូទាំងប្រទេស​

​ដោយ​ផ្អែក​តាម​របាយការណ៍​រប​ស់អគ្គ​លេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពីពេល​ថ្មី​នេះ បានបង្ហាញ​ឲ្យ​ដឹងថា នៅក្នុង​ខេត្តសៀមរាប មាន​អ្នកបើកបរ​ម៉ូតូ​ដោយ​ពាក់មួក​សុវត្ថិភាព បាន​ចំនួន​៩២%​ហើយ ដែល​នេះ​គឺជា​អត្រា​ខ្ពស់​ជាងគេ​បំផុត​ក្នុងប្រទេស​កម្ពុជា ខណៈ​អ្នកជិះ​ម៉ូតូ​នៅក្នុង​ទីក្រុង​ភ្នំពេញ មានតែ​ចំនួន​៨៩%​តែប៉ុណ្ណោះ ដែលជា​អត្រា​ខ្ពស់​លំដាប់ ទី​២ ចំណែក​ខេត្ត​ផ្សេងៗ​ទៀត មាន​អ្នកជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​មាន​ត្រឹមតែ ពី ៥០ ទៅដល់​៦០% ហើយ ខេត្ត​ដែលមាន​អត្រា​អ្នកជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​ទាប​ជាងគេ​បំផុត​នោះ​គឺ ខេត្ត...

ព័ត៌មានលំអិត

យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ករណី​លួច​សម្ភារ​ភ្ញៀវ​ទេសចរណ៍​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០១​និង​៥៤​នាទី​រសៀល ថ្ងៃទី​២០ ខែសីហា ឆ្នាំ ២០១៩​នេះ មាន​ភ្ញៀវទេសចរ​ម្នាក់​ឈ្មោះ WU TIANWEN ភេទ​ស្រី អាយុ​៥៥​ឆ្នាំ សញ្ជាតិ ចិន ស្នាក់នៅ​សណ្ឋាគារ Amour D'angkor បន្ទប់​លេខ​២០៩ ស្ថិតនៅ​ក្នុងភូមិ​ខ្នារ​ថ្មី សង្កាត់...

ព័ត៌មានលំអិត
Page 57 of 84 1 56 57 58 84

Recommended

សូម Like និង Follow ពួកយើង