ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ស្នងការនគរបាលខេត្តសៀមរាប ក្រើនរំលឹកមន្ត្រីក្រោមឱវាទ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ចការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងប្រជាពលរដ្ឋ

មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាពនិងសណ្តាប់សង្គមប្រចាំសប្តាហ៍របស់កងកម្លាំងនគរបាល កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានលើកឡើងថា ជាមួយនឹងការខិតខំប្រឹងប្រែង ក្នុងការអនុវត្តន៍នូវតួនាទីភារកិច្ចជំនាញរបស់ខ្លួន ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នារយៈកាលកន្លងមកនេះ បានយ៉ាងល្អប្រសើរជូនដល់ប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែការងាររបស់យើងមិនអាចបញ្ឈប់ត្រឹមនេះនោះទេ ផ្ទុយទៅវិញសូមឲ្យកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់អត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរគំរូថ្មី សៀវភៅស្នាក់នៅសៀវភៅគ្រួសារជូនប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

មនុស្សស្លាប់ម្នាក់ ដោយសារគ្រោះថ្នាក់កាណូតបុកកាណូត នៅឃុំពោធិទ្រាយ ក្នុងស្រុកពួក

តាមសេចក្ដីរាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង១៩និង០៥ នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងកាណូតបុកកាណូត នៅលើផ្ទៃទឹកក្នុងស្ទឹងសង្កែ ស្ថិតក្នុងភូមិទ្រាយ ឃុំពោធិទ្រាយ ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ឈ្មោះសុខ ខេន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិទ្រាយ...

ព័ត៌មានលំអិត

សាលារៀនចំនួន២២ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ទទួលសម្ភារបរិក្ខារផ្នែករដ្ឋបាល ពីក្រសួងអប់រំ យុវជន និងកីឡា

ដើម្បីលើកកម្ពស់ការសិក្សារៀនសូត្រ និងការបង្រៀននៅតាមបណ្ដាក្រុងស្រុក នៅទូទាំងប្រទេស ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នាំយកសម្ភារបរិក្ខារ សម្រាប់រដ្ឋបាលសាលារៀនប្រគល់ជូនដល់ គ្រឹះស្ថានសិក្សា របស់រដ្ឋចំនួន២២ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។ មានវត្តមាន ក្នុងបរិវេណវិទ្យាល័យ ២៨ មករា ស្រុកស្រីស្នំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែសីហា...

ព័ត៌មានលំអិត

 ព្រះសង្ឃ និងពុទ្ធសាសនិកក្នុងក្រុងសៀមរាប នាំយកបច្ច័យប្រគល់ជូនវត្តចំនួន៥ និងកងទ័ពប្រចាំទិសប្រាសាទតាមាន់ ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ

ថវិកាជាង ១៣លានរៀល ទេយ្យវត្ថុ សំពត់សាដក គ្រឿងឧបភោគបរិភោគ និងទៀនចំណាំវស្សាមួយចំនួនធំ ត្រូវបាននាំយកទៅប្រគេន ដល់ព្រះសង្ឃគង់នៅវត្តចំនួន៥ ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្នុងបឋមកាល នៃរដូវចូលវស្សាឆ្នាំនេះ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ព្រះសង្ឃនិងពុទ្ឋបរិស័ទក្នុងក្រុងសៀមរាបខេត្តសៀមរាប ដឹកនាំដោយព្រះគ្រូប្រាសាទរង្សី សាសនធរោ...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកបន្ទាយស្រី បញ្ជាក់ថា ថ្ងៃនេះ ជំនន់ទឹកភ្លៀងនៅស្រុកបន្ទាយស្រី បានស្រកវិញអស់ហើយ

អាជ្ញាធរស្រុកបន្ទាយស្រី បញ្ជាក់ថា ថ្ងៃនេះ ជំនន់ទឹកភ្លៀងនៅស្រុកបន្ទាយស្រី បានស្រកវិញអស់ហើយ មានប្រសាសន៍កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ព្រឹកមិញនេះ លោក ណុប វុទ្ធី អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀង ដែលមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់លើភ្នំគូលែន កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ធ្វើឱ្យទឹកហូរធ្លាក់មកច្រើនបណ្តាលឱ្យលិចផ្លូវមួយចំនួន...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនាកំណាត់ផ្លូវជា​ប្រភេទអ៊ុតកៅស៊ូ ពីស្ពាននាគរហូតដល់រង្វង់មូលអង្គរឃ្យុងយូ ឲ្យរួចរាល់នៅក្នុងឆ្នាំ២០១៨

លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ផ្លូវអង្គរឃ្យុងយូ ឬផ្លូវ៦០ម៉ែត្រនេះ បានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF) ហើយនៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាក៏បានចំណាយថវិកាមួយចំនួនដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូល ចំនួន៤​គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរ​ឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរ និងឃ្យុងយូ ហើយក្រោយមកនៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា​ក៏បានស្ថាបនាផ្លូវ៦០ម៉ែត្រ...

ព័ត៌មានលំអិត

ទឹកភ្លៀងហូរធ្លាក់ពីលើភ្នំគូលែន បង្កឲ្យភូមិចំនួន៣លិច ចំណែកអាជ្ញាធរកំពុងដោះស្រាយ នឹងបង្ហូរទឹកឲ្យស្រកនៅថ្ងៃនេះ

យ៉ាងហោចភូមិចំនួន៣ នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងនោះមាន ភូមិតានី ភូមិថ្នល់ ក្នុងឃុំរុនតាឯក និង ភូមិត្បែង ក្នុងឃុំត្បែង ត្រូវបានលិចជាអន្លើៗ ដោយសារភ្លៀងធ្លាក់ខ្លំាង ហូរធ្លាក់មកពីលើភ្នំគូលែន ក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី០៨ ខែសីហាម្សិលមិញនេះ។ លោក ណុប វុធ្ធី អភិបាលស្រុកបន្ទាយស្រីខេត្តសៀមរាប...

ព័ត៌មានលំអិត

ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកន្លែងទេសចរណ៍ដ៏ស្រស់ស្អាត ទាំង២៥ លើពិភពលោក សម្រាប់ឆ្នាំ២០១៨

បន្ទាប់ពីធ្វើការបូកសរុបការវាយតម្លៃរបស់អ្នកទេសចរណ៍ ដែលបានទៅទស្សនាកន្លែងទេសចរណ៍ល្បីៗនៅជុំវិញពិភពលោករួចមក គេហទំព័រប្រឹក្សាយោបល់អន្តរជាតិដ៏ធំមួយឈ្មោះ Trip Advisor បានសម្រេចថា ប្រាសាទអង្គរវត្តគឺជា កន្លែងទេសចរណ៍ដ៏ល្អបំផុត ក្នុងចំណោមតំបន់ទេសចរណ៍ទាំង២៥ លើពិភពលោក សម្រាប់ឆ្នាំ២០១៨។ ក្នុងសន្និសីទសារព័ត៌មានក្រោយពិធីប្រគល់-ទទួលពានរង្វាន់ លោកស្រី សារ៉ា ម៉ាធ្យូយ៍ ប្រធានផ្នែកទីផ្សារតំបន់អាស៊ីប៉ាស៊ីហ្វិច តំណាងរបស់ក្រុមហ៊ុនTrip Advisor បានលើកឡើងថា ការផ្ដល់ចំណាត់ថ្នាក់លេខ១...

ព័ត៌មានលំអិត

រសៀលថ្ងៃមិញនេះ មានមនុស្សម្នាក់ស្លាប់ និង ម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជីក្រែង

តាមសេចក្តីរាយការណ៍របស់នគរបាលស្រុកជីក្រែង បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៣រសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោកអំពិល ឃុំល្វែងឬស្សី ស្រុកជីក្រែង រវាងរថយន្តស្តែនដឹកសាំងជាមួយនឹងរថយន្តកែច្នៃដាក់ម៉ាស៊ីនកិនស្រូវចល័ត បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង ម្នាក់ទៀតបានរងរបួសធ្ងន់ ។ សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ គឺមានរថយន្តស្តែនដឹកសាំង ជារបស់ក្រុមហ៊ុន...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា តាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួនប្រមាណ ៦.២ លាននាក់ នៅឆ្នាំ២០១៨ និង ចំនួន៧លាន នាក់នៅឆ្នាំ២០២០ ដែលនាំមកនូវចំណូលប្រមាណ ៥ពាន់លានដុល្លារ ព្រមទាំងបង្កើតនូវឱកាសការងារដល់ពលរដ្ឋចំនួន ១ លាននាក់ ហើយនៅឆ្នាំ២០៣០...

ព័ត៌មានលំអិត
Page 591 of 592 1 590 591 592

Recommended

សូម Like និង Follow ពួកយើង