សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ពិភពលោកប្រឈមនឹងបញ្ហាកើនឡើងនៃសំណល់ប្លាស្ទិក ដែលច្រើនជាងបរិមាណត្រីនៅក្នុងមហាសមុទ្រ

បើយោងទៅលើការសិក្សា បានបង្ហាញថា សំណល់ប្លាស្ទិកនៅក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ន មានប្រមាណ១២ប៊ីលានតោន និងអាចកើនឡើងដល់៣៤ប៊ីលានតោននាពេលខាងមុខ បើសិនជាមិនមានការទប់ស្កាត់។ បរិមាណសំណល់ប្លាស្ទិកនេះ វាច្រើនជាងបរិមាណត្រីនៅក្នុងមហាសមុទ្រទៅទៀត នេះបើតាមប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្រោយពិធីបើកវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកស្ដីពី 3R និងសេដ្ឋកិច្ចចក្រា ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣...

ព័ត៌មានលំអិត

ករណីគ្រោះអគ្គីភ័យក្នុងខេត្តសៀមរាបឆ្នាំ២០២២ ថយចុះប្រមាណ៤១ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១

គិតត្រឹមឆ្នាំ២០២២ ករណីគ្រោះអគ្គីភ័យកើតឡើងក្នុងខេត្តសៀមរាប មានចំនួនសរុប ៣០ករណី បើធៀបនឹងឆ្នាំ២០២១ មានសរុបចំនួន ៥១ករណី ថយចុះប្រមាណ៤១ភាគរយ នេះបើតាមការឱ្យដឹងពី លោកវរសេនីយ៍ទោ អ៊ុន ភិរម្យ នាយរងការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅក្នុងកម្មវិធីសន្ទនាមតិ ក្រោមកិច្ចពិភ្សាលើប្រធានបទ “វិធានការត្រៀមបង្ការនិងទប់ស្កាត់គ្រោះអគ្គីភ័យ” របស់មន្ទីព័ត៍មានខេត្តសៀមរាប នៅថ្ងៃទី៧...

ព័ត៌មានលំអិត

វរសេនីយ៍ទោ សាន្ត ធី៖ “ប៉ូលីសសណ្ដាប់ធ្នាប់ គឺចេះទើស បើយើងមិនចេះទើស មិនមែនប៉ូលីសសណ្ដាប់ធ្នាប់ទេ”

ការងាររៀបចំសណ្ដាប់ធ្នាប់ក្នុងខេត្តសៀមរាប ហាក់នៅមានកម្រិតដោយសារប្រជាពលរដ្ឋភាគច្រើនខ្វះការចូលរួម និងនិងកងកម្លាំងនគរបាលសណ្ដាប់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពុំទាន់គ្រប់គោលដៅ សម្រាប់ខេត្តទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយនេះ។ ទោះជាយ៉ាងនេះក្ដី លោក វរសេនីយ៍ទោ សាន្ត ធី នាយរងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លើកឡើងថា “ប៉ូលីសសណ្ដាប់ធ្នាប់ គឺចេះទើស បើយើងមិនចេះទើស មិនមែនប៉ូលីសសណ្ដាប់ធ្នាប់ទេ”។ អញ្ជើញក្នុងកិច្ចពិភាក្សា ក្នុងកម្មវិធីសន្ទនាមតិ...

ព័ត៌មានលំអិត

នៅឆ្នាំ២០២២ ករណីអំពើហិង្សាក្នុងគ្រួសារនៅស្រុកស្វាយលើ ខេត្តសៀមរាប មានកើនឡើងជាង ៣០ករណី

គិតត្រឹមឆ្នាំ២០២១ ករណីអំពើហិង្សាក្នុងគ្រួសារនៅស្រុកស្វាយលើ ខេត្តសៀមរាប មានចំនួន ៧៩ករណី បើធៀបនឹងឆ្នាំ២០២២ មានចំនួនសរុប ១១៦ករណី មានការកើនឡើង ៣៧ករណី នេះបើតាមការឱ្យដឹងពី លោកស្រី វ៉ាន ឆៃវឿន អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកស្វាយលើ ក្នុងកិច្ចពិភាក្សាលើប្រធានបទ ផែនការសកម្មភាពដើម្បីជួយដល់ស្ត្រី និងកុមារដែលរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារ នៃកម្មវិធីយើងធ្វើបាន...

ព័ត៌មានលំអិត

មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាប អំពាវនាវដល់ជនមានពិការភាព ទៅកំណត់អត្តសញ្ញាណនៅតាមឃុំសង្កាត់ ដើម្បីទទួលអត្ថប្រយោជន៍នៅពេលខាងមុខ

បច្ចុប្បន្ន មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា នៃសាខាមូលនិធិជនពិការខេត្តសៀមរាប កំពុងធ្វើការកំណត់អត្តសញ្ញាណជនមានពិការភាព នៅតាមមូលដ្ឋាន ដើម្បីឱ្យពួកគាត់អាចទទួលបានអត្តសញ្ញាណបណ្ណ ជនមានពិការភាព ដែលអាចទទួលអត្ថប្រយោជន៍ ក៏ដូចជាសេវាផ្សេងៗពីរាជរដ្ឋាភិបាល និងវិស័យឯកជននៅពេលខាងមុខ នេះបើតាមការលើកឡើងរបស់លោក បឹង ពេជ្រ មន្ត្រី ផ្នែកកំណត់អត្តសញ្ញាណជនមានពិការភាព នៃមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាប ក្នុងកម្មវិធីសន្ទាមតិ របស់មន្ទីព័ត៌មានខេត្តសៀមរាប ថ្ងៃទី២៤...

ព័ត៌មានលំអិត

សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

មន្ត្រីអង្គភាពការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្តសៀមរាបអំពាវនាវដល់អាជីករលក់ដូរទំនិញ ចំណីអាហារគ្រប់ប្រភេទ ត្រូវពិនិត្យទំនិញរបស់ខ្លួនមុននឹងដាក់លក់ ឯអ្នកប្រើប្រាស់ក៏ត្រូវពិនិត្យដែរមុននឹងទិញយកទៅប្រើប្រាស់ និងបរិភោគ ចៀសវាងទំនិញខូចគុណភាព នាំឱ្យប៉ះពាល់ដល់សុខភាព។ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មន្ត្រីអង្គភាពការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្ត សហការជាមួយមន្ត្រីមន្ទីរពាណិជកម្មខេត្ត...

ព័ត៌មានលំអិត

ថ្នាំជក់ជាផលិតផលតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ពាក់កណ្តាលស្លាប់មុនអាយុ ខណ:ការស្រាវជ្រាវបង្ហាញថា ក្នុងមួយឆ្នាំៗ មានអ្នកស្លាប់ ៨លាននាក់ នៅលើពិភពលោក !

ក្នុងពេលដែលកម្ពុជា មានមហិច្ឆតាប្រែក្លាយជាប្រទេសគ្មានផ្សែងបារី នៅឆ្នាំ២០២៥ ពិភពលោកនៅតែព្រួយបារម្ភអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីផលិតផលថ្នាំជក់ ដែលជាផលិតផលតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ពាក់កណ្តាលស្លាប់មុនអាយុ ដោយក្នុងមួយឆ្នាំៗជាមធ្យមមានអ្នកស្លាប់ ៨លាននាក់ ។ មានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាស្តីពី “ការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ និងសុខភាពផ្លូវចិត្ត" នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ អភិបាលរងខេត្តសៀមរាប លោកពិន ប្រាកដ...

ព័ត៌មានលំអិត

ពលរដ្ឋនៅស្រុកពួក ចូលរួមថវិកាគ្នាសាងសង់ផ្លូវមួយខ្សែ ដើម្បីងាយស្រួលធ្វើចរាចរណ៍

ប្រជាពលរដ្ឋ និងមេភូមិពួកចាស់ ឃុំពួក ស្រុកពួក បានអំពាវដល់សប្បុរសជន ឱ្យជួយឧបត្ថម្ភថិកា សាងសង់ផ្លូវមួយខ្សែ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម ព្រមទាំងជួយសម្រួលផ្លូវទឹក សម្រាប់ធ្វើកកសិកម្មរបស់ពួកគាត់ ខណៈដែលផ្លូវនេះ ជាផ្លូវរទេះគោ មានភាពតូចចង្អៀតពិបាកធ្វើដំណើរ។ លោក ព្រហ្ម មេត្ដា ជាអ្នកមើលការខុសត្រូវ និងជាសប្បុរសជនមួយរូប លោកបានឱ្យដឹងថា...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់អង្គការសកម្មភាពដើម្បីកុមារ បង្ហាញថាគិតត្រឹមឆ្នាំ២០២១ នៅទូទាំងពិភពលោក ករណីកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញបានកើនឡើងដល់ជាង ២៩លានករណី

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិសម្រាប់កុមារបាត់ខ្លួន និងត្រូវបានកេងប្រវ័ញ្ច (NCMEC) របស់សហរដ្ឋអាមេរិកបានបង្ហាញថា គិតត្រឹមឆ្នាំ២០២១ នៅទូទាំងពិភពលោក ករណីកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ មានចំនួនកើនឡើងដល់ជាង ២៩,៣លានករណី ឬកើន៣៥% ធៀបនឹងឆ្នាំ២០២០ ក្នុងនោះ ៨១% នៃកុមាររងគ្រោះពីរូបភាពរំលោភបំពានផ្លូវភេទ មានអាយុពី ៣ ទៅ ១៣ឆ្នាំ, ១%ជាកុមារមានអាយុក្រោម ២ឆ្នាំ...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប បំភ្លឺថា គ្មានករណីក្មេងស្រីនៅស្រុកអង្គរធំធ្វើអត្តឃាត ក្រោយដឹងថាប្រឡងធ្លាក់នោះទេ

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ មានករណីបង្ហោះ និងចែកចាយព័ត៌មានមិនពិតជាច្រើន បណ្ដាញសង្គមហ្វេសប៊ុក អំពីករណីក្មេងស្រីម្នាក់នៅស្រុកអង្គរធំ ខេត្តសៀមរាប បានធ្វើអត្តឃាត បន្ទាប់ពីដឹងខ្លួនបានប្រឡងធ្លាក់ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ នាឆ្នាំ២០២២។   តាមការស្រាវជ្រាវ និងបំភ្លឺលើករណីនេះ សមត្ថកិច្ចខេត្ត បញ្ជាក់ថានេះជាព័ត៌មានចាស់តាំងពីឆ្នាំ២០១៩ នៅស្រុកអង្គរធំ ដែលមានបញ្ហាផ្ទាល់ខ្លួនទើបធ្វើអត្តឃាត មិនមែនដោយសារខូចចិត្ត នឹងលទ្ធផលប្រឡងធ្លាក់នោះឡើយ។...

ព័ត៌មានលំអិត
Page 7 of 84 1 6 7 8 84

Recommended

សូម Like និង Follow ពួកយើង