វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅអង្គរឆ្នាំនេះមានអ្នកចូលរួមជាង១ម៉ឺននាក់

ខេត្តសៀមរាបថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០១៩-ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងបើកទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅមុខប្រាសាទអង្គរខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០១៩នេះថា ព្រឹត្តិការណ៍រត់ពាក់ កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី២៤ឆ្នាំ២០១៩នៅអង្គរឆ្នាំនេះមានអ្នកចូលរួមចំនួន១២១៧៥ នាក់ មកពី៨៥ប្រទេស បើធៀបនឹងកាលឆ្នាំ២០១៨...

ព័ត៌មានលំអិត

ចុងភៅ​កម្ពុជា ២​រូប ទទួលបាន​មេដាយប្រាក់ ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​ធ្វើ​ម្ហូប នៅ​ប្រទេស​ថៃ​

​លោក ម៉ក់ ម៉េង​លី និង លោក ប៉ាន សុវណ្ណ​ដាំ ចុងភៅ​ជនជាតិខ្មែរ ២​រូប នៃ​សមាជិកសមាគម​ចុងភៅ​កម្ពុជា បាន​នាំយក​មេដាយប្រាក់​ចំនួន​២​គ្រឿង​ជូន​ប្រទេស​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​ធ្វើ​ម្ហូប ដណ្តើមពាន​រង្វាន់ ម៉ាក្រូ ហូ​រី​កា ឆា​លិ​ន ២០១៩ (Makro HoReCa Challenge)...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍​កម្ពុជា រៀបចំ​សន្និសីទ​មេគង្គ​-​ឡាន​ឆាង នៅ​ខេត្តសៀមរាប ស្តីពី​ការបកស្រាយ​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ និង​វប្បធម៌ ឆ្ពោះទៅ​រកម​គ្គុ​ទ្ទេស​ក៏ ប្រកបដោយ​គុណភាព និង​ទេសចរ​ពេញចិត្ត​-​ក​ម្រឹត​១

​នៅ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ក្រសួងទេសចរណ៍​កម្ពុជា បានរៀបចំ​អង្គ​សន្និសីទ​ថ្នាក់​តំបន់​មេគង្គ​-​ឡាន​ឆាង ស្តីពី​ការបកស្រាយ​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ និង​វប្បធម៌ ឆ្ពោះទៅ​រកម​គ្គុ​ទ្ទស​ក៏ ប្រកបដោយ​គុណភាព និង​ទេសចរ​ពេញចិត្ត​-​ក​ម្រឹត​១ ក្រោម​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង ក្រោម​អធិបតីភាព​ឯកឧត្តម ហោ មុនី​រ័ត្ន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដោយមាន​ការចូលរួម​ពី​អ្នកជំនាញ​មគ្គុទ្ទេសក៍​ទេសចរណ៍ មកពី​បណ្តា​ប្រទេស​ចំនួន​៦ រួមមាន...

ព័ត៌មានលំអិត

សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ប្រចាំ​អាកាស យានដ្ឋាន​អន្តរជាតិ​សៀមរាប បើក​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​ពង្រឹង​ផ្នែក​សេវាកម្ម​និង​បដិសណ្ឋារកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ​

​នៅ​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវ​ប្រចាំ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​សៀមរាប បានរៀបចំ​បើក​សន្និបាត​សាមញ្ញ​បូកសរុប​ល​ទ្ឋ​ផល​ការងារ​របស់​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី​៩ ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​ស៊ី​ធី​អង្គរ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង ឯកឧត្តម ប៊ុន រដ្ឋា នាយក​អាកា​យ​ន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​សមាជិក​សមាជិកា​សមាគម សរុប​ចំនួន​ប្រមាណ​ជាង​២៥០​នាក់​។​ ​លោក...

ព័ត៌មានលំអិត

ដំណើរ​កំសាន្ត​ក្រុម​អ្នកទេសចរ​ម៉ូតូ​ធំ​ថៃ រួមចំណែក​ផ្សព្វផ្សាយ​តំបន់​ទេ​សចណ៍​ក្នុង​ខេត្តសៀមរាប​

​ក្រុម​អ្នកទេសចរ​ជនជាតិ​ថៃ ប្រមាណ​ជាង​៣០​នាក់ ជាមួយនឹង​ម៉ូតូ​ធំ ជាង​២០​គ្រឿង ចេញដំណើរ​ពី​ទីក្រុង​បាងកក មក​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុង​ខេត្តសៀមរាប រយៈពេល​២​ថ្ងៃ ( ថ្ងៃទី​២២ និង​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ) បានបង្ហាញ​ពី​ការចូលរួម​ផ្សព្វផ្សាយ តំបន់​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ក៏ដូចជា​វិស័យ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​ ​តាម​ការ​ឲ្យ​ដឹង​ពី លោក ង៉ូ​វ សេង​កាក់...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​ព្រះវិហារ គ្រោង​រៀបចំអតីត​រាជធានី​កោះ​កេ​រិ៍ដឲ្យ​មាន​សក្ដានុពល​ទេសចរណ៍​ដូច​ប្រាសាទ​អង្គរវត្ដ​

​ប្រាសាទ​កោះកែរ ដែល​ស្ថិតនៅក្នុង អតីត​រាជធានី​កោះ​កេ​រិ៍ដ មាន​ទំហំ​ផ្ទៃដី​១៦X១៦​គីឡូម៉ែត្រ គឺជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ ដែល​ក្នុង​មួយឆ្នាំៗ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ ប្រមាណ​២​ម៉ឺន​នាក់មក​ទស្សនា​។ ប្រាសាទ​នេះ ស្ថិតនៅក្នុង ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន ខេត្តព្រះវិហារ​។​ ​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ រវាង​អាជ្ញាធរ​ជាតិ​ព្រះវិហារ ជាមួយ​ក្រុម​វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ ស្ដីពី...

ព័ត៌មានលំអិត

ប្រាសាទព្រហ្មកិល ជា​មន្ទីរពេទ្យ​បុរាណ​ត្រូវបាន​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ទល់​ទ្រ ដំណាក់កាល​ទី​១

ប្រាសាទព្រហ្មកិល ជា​មន្ទីរពេទ្យ​បុរាណ​ក្នុង​រាជ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ កសាង​អំពី​ថ្មភក់ ចុង​សតវត្សរ៍​ទី​១២ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​មហាយាន​។ នាពេល​បច្ចុប្បន្ន ប្រាសាទ​នេះ មាន​សភាព​ទ្រុឌទ្រោម និង​រង​ការខូចខាត​ជាខ្លាំង ដោយ​ជញ្ជាំង​ប្រាសាទ​មួយផ្នែក​នៅ​ជ្រុង​និរតី បាន​ដួលរលំ និង​ខឿន​ប្រាសាទ រលុះ​ស្ទើរតែ​ទាំងស្រុង​។ ក្នុង​គោលបំណង​ទល់​ទ្រ ពង្រឹង សង្គ្រោះ​ប្រាសាទ​ឱ្យ​ជៀស​ផុតពី​ហានិភ័យ អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ដំណើរការ​ទល់​ទ្រ ក្នុងដំណាក់កាល​ទី​១...

ព័ត៌មានលំអិត

ពិព័រណ៍​ផលិតផល​បន្លែ ផ្លែឈើ​លើក​ទី​១២និងព្រឹត្តិការណ៍​សូត្រ​ខ្មែរ​លើក​ទី​២ ឆ្នាំ​២០១៩​នៅ​ខេត្តសៀមរាប ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ 

​កាលពី​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងប្រទេស​នៃ​ក្រសួងពាណិជ្ជកម្ម និង រដ្ឋបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​បន្លែ ផ្លែឈើ​លើក​ទី ១២ និង​ព្រឹត្តិការណ៍​សូត្រ​ខ្មែរ​លើក​ទី​២ ឆ្នាំ​២០១៩ នៅមុខ​សួនច្បារ​ព្រះរាជដំណាក់​ក្នុង​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម , លោក...

ព័ត៌មានលំអិត

អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​មី​យ៉ាន់​ម៉ា អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប

​នៅវេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម យូ ហេន​រី វ៉ាន់ ធី​អូ (U Henry Van Thio) អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​មី​យ៉ាន់​ម៉ា បាន​អញ្ជើញ​មកដល់​ទឹកដី​នៃ​ខេត្តសៀមរាប តាម​ជើងយន្តហោះ​ពី​រាជធានី​ភ្នំពេញ បន្ទាប់ពី​ឯកឧត្ដម​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក លើក​ទី​២ ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​១៩...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍​កម្ពុជា បន្ត​ស្រាវជ្រាវ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុងប្រទេស ជាមួយ​អង្គការ​ទេសច​រណ៍​ពិភពលោក​

​សិក្ខាសាលា ចាប់ពី​ថ្ងៃទី​១៨ ដល់ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅក្នុង​ខេត្តសៀមរាប ដែល​រៀបចំ​ដោយ ក្រសួងទេសចរណ៍​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ទេសចរ​ណ៍​ពិភពលោក ហៅ​កាត់​ថា UNWTO នឹង​ផ្ដោត​សំខាន់​លើ ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព ជាពិសេស​ការគាំទ្រ​ដល់​កម្ពុជា​។​ ​សិក្ខាសាលា តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក នៃ​បណ្តាញ​អង្គភាព​អភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​ចីរភាព ហៅ​កាត់​ថា INSTO...

ព័ត៌មានលំអិត
Page 73 of 93 1 72 73 74 93

Recommended

សូម Like និង Follow ពួកយើង