វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​លើក​ទី​២ បង្ហាញ​ពី​ការបត់បែន​តាម​ទីផ្សារ​ទេសចរណ៍​

​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រសួងទេសចរណ៍ បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​២ ស្តីពី “​ការរៀបចំ ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​” ក្រោម​ប្រធានបទ “​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរណ៍ តាមរយៈ​នៃ​ការបត់បែន​តាម​ទីផ្សារ​ទេសចរណ៍​” នៅ​សណ្ឋាគារ​សុខា​ល័យ ក្រុង​សៀមរាប​។​ ​នាពេល​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង ដើម្បី​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ដោយមាន​ក្រសួងទេសចរណ៍​ជា​ស្ថាប័ន​ដឹកនាំ និង​មាន​សមាសភាព​ចូលរួម​ពី​ក្រសួង​-​ស្ថាប័ន​-​អាជ្ញាធរ​ពាក់ព័ន្ធ រដ្ឋបាល​ខេត្តសៀមរាប...

ព័ត៌មានលំអិត

ចាប់ពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩​នេះ​តទៅ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ចាត់វិធានការ​លើស​កម្ម​ភាព​លក់ដូរ​ដោយ​ក្រាលកន្ទេល និង ដាក់​អង្រឹង នៅ​បរិវេណ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​

​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ( Facebook ) ផ្លូវការ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ការដាក់​ឱសានវាទ​បញ្ឈប់​សកម្មភាព​លក់ដូ​រ ក្រាលកន្ទេល អង្រឹង បើក​គ្រឿង​បំពង​សំឡេង​ខ្លាំងៗ និង ទទួលទាន​គ្រឿង​ស្រវឹង នៅ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត បាន​ចូល​មកដល់​នៅត្រឹម​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩ ដូច្នេះ​ដើម្បី​លើកកម្ពស់​បរិស្ថាន​ស្អាត សោភ័ណភាព​ស្រស់បំព្រង ក៏ដូចជា​លើក​តម្លៃ​ភាពជា​សក្ការៈ​ដ៏​ឧត្តុង្គឧត្តម​នៃ​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា...

ព័ត៌មានលំអិត

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​យក​ថ្ងៃទី​៩ ខែវិច្ឆិកា ជា​ថ្ងៃ​ទទួលទាន​អំបុក​ខ្មែរ​ទូទាំងប្រទេស​

​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ជា​សាធារណ​ថា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខនេះ គឺជា​ថ្ងៃ​ទទួលទាន​អំបុក​ខ្មែរ​នៅ​ទូទាំងប្រទេស ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី​​បាន​សង្កត់ធ្ងន់ថា អំបុក​ខ្មែរ​ជា​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ ។​ ​ការ​ថ្លែង​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​បែបនេះ ធ្វើឡើង​ក្នុងឱកាស​ដែល​សម្តេច​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ ដល់​គរុ​សិស្ស​និស្សិត​នៃ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ នៅ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០២...

ព័ត៌មានលំអិត

អាជ្ញាធរ​អប្សរា​គ្រោង​នឹង​រៀបចំ​ពិធី​អកអំបុក នៅ​បរិវេណ​ក្រុង​អង្គរធំ សម្រាប់​ពិធីបុណ្យ​អុំទូក​ខាងមុខ​

​អាជ្ញាធរ​ជាតិ​អប្សរា នឹង​សហការ​ជាមួយ​អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ គ្រោង​រៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខ និង​ពិធី​អកអំបុក នៅ​ទី​លានជល់ដំរី ក្នុង​បរិវេណ​ក្រុង​អង្គរធំ ខេត្តសៀមរាប សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ខែវិច្ឆិកា​ខាងមុខនេះ ក្នុងនោះ​ព្រះសង្ឃ​មកពី​បណ្តា​ប្រទេស​ចំនួន​៥៩ នឹង​និមន្ត​ចូលរួម ព្រមទាំង​បើកទូលាយ​ឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យចូល​រួម​ដោយ​សេរី​ផងដែរ​។​ ​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ធ្វើ​ពិធី​ក្រុង​ពលី​ដំណើរការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​

​នា​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ពិធី​ក្រុង​ពលី ដើម្បី​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី វត្ថុ​ស័ក្តិសិទ្ធិ​ដែល​ថែរក្សា​តំបន់​អង្គរ ក្នុងការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​ឱ្យ​រួច​ផុតពី​ហា​នី​ភ័យ​ទុកជា​កេរតំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ក្រោម​អធិបតីភាព​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា , លោកជំទាវ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍...

ព័ត៌មានលំអិត

ភ្ញៀវទេសចរ​ជាង​២៤​ម៉ឺន​នាក់ បានមក​ទស្សនា​ខេត្តសៀមរាប អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

​ភ្ញៀវទេសចរ​សរុប ជាង​២៤​ម៉ឺន​នាក់ បានធ្វើ​ដំណើរ​មកកាន់​ខេត្តសៀមរាប នៅ​អំឡុង​ថ្ងៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយ​:​ពេល​៣​ថ្ងៃ នេះ​បើតាម​របាយការណ៍ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប នៅ​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៩ នេះ​។​ ​នៅក្នុង​របាយការណ៍​នេះ​បាន​បញ្ជាក់ថា គិត​ចាប់ពី​ថ្ងៃទី​២៧ ដល់ ២៩ ខែកញ្ញា ឆ្នាំ​២០១៩ តួលេខ​ភ្ញៀវទេសចរ​សរុប មាន​ចំនួន​២៤៤,០៧៥​នាក់ កើនឡើង​៥.០១​ភាគរយ បើ​ប្រៀបធៀប ទៅនឹង​រយ​:​ពេល​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៨​។ ក្នុងនោះ...

ព័ត៌មានលំអិត

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងដំណើរការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទ​តា​នៃ​

​ប្រាសាទ​តា​នៃ កសាងឡើង​នា​ចុង​ស​.​វ​.​ទី​១២ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​។ ឆ្លងកាត់​អាយុកាល​និង​ឥទ្ធិពល​នៃ​អាកាសធាតុ​រាប់រយឆ្នាំ បានធ្វើឱ្យ​សំណង់​ខ្លះ​នៃ​ប្រាសាទ​រង​នូវ​ការខូចខាត និង​ដួលរលំ ដែល​ត្រូវ​ការជួសជុល​ដើម្បី​សង្គ្រោះ​ឱ្យ​ផុតពី​ហានិភ័យ​។ ​លោក ស៊ា សុភា​រុន បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល​បានឱ្យដឹងថា បញ្ហា​ប្រឈម​ខ្លាំង​របស់​ខ្លោងទ្វារ​ខាងកើត​ប្រាសាទ​តា​នៃ​ដែល​តម្រូវឱ្យមាន​ការជួស​ជុល​មុន​ទីតាំង​ផ្សេង គឺ​បណ្តាលមកពី​រចនា​សម្ព​ន្ធ​របស់​ខ្លោងទ្វារ​បាន​រំកិល​ចេញពី​ទីតាំង​ដើម ថ្ម​ជញ្ជាំង​គ្រប់​ជ្រុង​ប្រេះ ក្រៀក​ចេញពី​គ្នា ដែល​ប្រឈម​នឹង​ការបាក់​រលំ ថ្ម​ដំបូល​បាន​ជ្រុះ​ធ្លាក់​ស្ទើរ​ទាំងស្រុង...

ព័ត៌មានលំអិត

ICC-Preah Vihearបាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៥ជា​ផ្លូវកា​រហើយ​កាលពី​ព្រឹក​មិញ​នេះ​

​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ គណៈកម្មាធិការ​សម្របសម្រួល អន្តរជាតិ​ដើម្បី​អភិរក្ស និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ ដែល​ហៅ​កាត់​ជា​ភាសាបរទេស​ថា ICC-Preah Vihear បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៥ របស់​ខ្លួន​ជា​ផ្លូវកា​រហើយ នៅ​សាលសន្និសីទ​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​អធិបតីភាព​លោកជំទាវ​បណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទទួលបន្ទុក​បេតិកភណ្ឌ​វប្បធម៌ និង​ជា​ប្រធាន​ប្រតិភូ​រាជរដ្ឋាភិបាល ដែល​សម្របសម្រួល​ដោយ...

ព័ត៌មានលំអិត

ប្រាសាទ​នៅ​ចំ​កណ្ដាល​ស្រះស្រង់ នឹង​ទទួលបាន​ការជួសជុលនាពេល​ឆាប់ៗ​ខាងមុខនេះ​

​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឲ្យដឹងថា ស្រះស្រង់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​រមណីយដ្ឋាន​អង្គរ និង​មាន​សំណង់​ប្រាសាទ​នៅ​កណ្ដាល​ជា​តំណាងឱ្យ​ភ្នំ​ព្រះ​សុ​មេរុ ខណៈ​បច្ចុប្បន្ន​ប្រាសាទ​នេះ បាន​រង​ការបាក់​បែក​ដោយសា​រកត្តា​ធម្មជាតិ ហើយ​ដើម្បី​លើក​តម្លៃ​ប្រវត្តិ​សា​ស្រ និង​ទេសភាព​វប្បធ៌ម​នៃ​ស្រះស្រង់​ឡើងវិញ អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​នឹង​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​ការជួសជុល​នេះ មាន​ការចូលរួម​ពី​វិស័យ​ឯកជន ដោយ​មាន​ការបរិច្ចាគ​ថវិកា​ទាំងស្រុង​ពី​លោកជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ តាមរយៈ​ព្រះ​តេជ​គុណ ព្រះ​សទ្ធ​ម្ម​ប្បា​កាសនី​បណ្ឌិត តាត...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ រំពឹងថា​កម្ពុជា នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ៧​លាន​នាក់​នៅ​ឆ្នាំ​២០២០

​តាម​ការព្យាករណ៍​រប​ស់​ពិភពលោក ថា​នៅ​ឆ្នាំ​២០២០​ខាងមុខ ចំនួន​អ្នក​ទេសចរណ៍​នៅលើ​ពិភពលោក​អាច​នឹងមាន​ចំនួន​កើន​ដល់ ១,៦០០ លាន​នាក់ ក្នុងនោះ​កម្ពុជា​ក៏​រំពឹងថា​នឹង​អាច​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​កើនឡើង​ដល់ ៧​លាន​នាក់​ផងដែរ បើតាម​ការប៉ាន់ស្មាន​ថា​នៅ​ឆ្នាំ​២០១៩ នេះ​កម្ពុជា នឹង​បានទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រហែលជា ជាង​៦​លាន​នាក់ នេះ​បើតាម​ប្រសាសន៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​វិជ្ជាជីវៈ ក្របខ័ណ្ឌ​គុណវុឌ្ឍិ​អាស៊ាន​ជំនា​ន់ទី​១៧ ក​ម្រឹត​សញ្ញាបត្រ​វិជ្ជាជីវៈ​២ ផ្នែក​បដិសណ្ឋារកិច្ច...

ព័ត៌មានលំអិត
Page 80 of 96 1 79 80 81 96

Recommended

សូម Like និង Follow ពួកយើង