សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

បច្ច័យ​ជិត​២៣​លាន​រៀល ដែល​ទទួលបាន​ពី​អង្គ​កឋិនទាន​សាមគ្គី ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​សំណាក់​សង្ឃ​ក្នុងស្រុក​ស្វាយ​លើ​

​បច្ច័យ​ចំនួន​ជាង ២២​លាន​៩៧​ម៉ឺន​រៀល និង ១.០៥០​ដុល្លារ​អាម៉េរិក រួមជាមួយ​នឹង​សម្ភារ​បរិក្ខា​ជា​បរិវារ នៃ​កឋិន​សាមគ្គី​មួយ​ដែល​ផ្ដួចផ្ដើម​ដឹកនាំ​ដោយ​ព្រះ​តេជគុណ រតន​ឃោស​កោ សោម សេរី​ឬ​ទ្ឋី គង់​នៅ​រាជធានី​ភ្នំពេញ រួម​ជាមួយ​ព្រះសង្ឃ និង​ប្រជា​ពុទ្ឋបរិស័ទ​ជិត​ឆ្ងាយ មួយចំនួន​មក​ពី​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​សៀមរាប ព្រមទាំង​ប្រជា​ពុទ្ឋបរិស័ទ​នៅ​មូលដ្ឋាន​នោះ​ផង ត្រូវបាន​វេរ​ប្រគេន​ដល់​ព្រះសង្ឃ គង់នៅ​ក្នុង​ទី​សំណាក់​សង្ឃ​ប្រាសាទសង្កែ​សឹង្ហ ស្ថិតក្នុង​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ...

ព័ត៌មានលំអិត

ម្សិលមិញ​នេះ ព្រះសង្ឃ​និង​សប្បុរសជន​នៃ​កម្មវិធី​មរតក​ព្រះពុទ្ឋសាសនា​និង​សង្គម នាំ​យក​សម្ភារៈ​សិក្សា​ផ្តល់ជូន​សិស្សានុសិស្ស​សាលា​កម្រង​ត្រពាំង​ខ្ទះ​នៅ​ស្រុក​ស្វាយ​លើ​

​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ព្រះសង្ឃ​និង​សប្បុរសជន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន គណៈ​គ្រប់គ្រង​សាលា និង សប្បុរសជន ក្នុង​កម្មវិធី​មរតក​ព្រះពុទ្ឋសាសនា​និង​សង្គម ដឹកនាំ​ដោយ ព្រះ​តេជគុណ រតន​ឃោស​កោ សោម សេរី​ឬ​ទ្ឋី បាន​និមន្ត​និង​អញ្ជើញ នាំយក​សម្ភារ​សិក្សា​រួមមាន​សៀវភៅ​ប៊ិច ចែកជូន​ដល់​សិស្សានុសិស្ស​ចំនួន​២៥០​នាក់ មក​ពី​កម្រង​សាលាបឋមសិក្សា​អូ​ប្រាំ​ព្យាម រួមមាន សាលាបឋមសិក្សា​ចំរេះ...

ព័ត៌មានលំអិត

ទូក​ឈ្មោះ​ក្រឡាហោម​សែន​ជ័យ​បារមី​ភូមិ​ប្រិយ៍​ថ្មី ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រណាំងទូក​អុំ​លក្ខណៈ​ប្រពៃណី នៅ​វត្ត​ស្វាយ​រមៀត ក្នុង​ក្រុង​សៀមរាប​

​ក្នុងឱកាស​នៃ​ការរៀបចំ​ការ​ប្រណាំងទូក​អុំ​លក្ខណៈ​ប្រពៃណី នៅ​វត្ត​មហា​នទី រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត ក្នុង​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០៨ និង​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ទូក​ឈ្មោះ​ក្រឡាហោម​សែន​ជ័យ​បារមី​ភូមិ​ប្រិយ៍​ថ្មី ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ , ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ទូក​ឈ្មោះ កំផែង​មានជ័យ​បារមី​គោក​ស្រម៉ និង ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ទូក​ឈ្មោះ មច្ឆា​មានជ័យ​បារមី​ស្ទឹង​ព្រះ​ស្រុក...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​អណ្តូងទឹក​ស្នប់​អាហ្វ្រី​ដេស៍​ចំនួន​២ ដល់​ប្រជា​ពល​នៅ​សហគមន៍​ក្នុង​ស្រុក​សូទ្រនិគម​

​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែ វិច្ឆិកា ឆ្នាំ​២០១៨​នេះ លោកជំទាវ គួ​យ ណា​លីន ឃឹម ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង សហការី បាន​ចុះ​ប្រគល់​អណ្តូងទឹក​ស្នប់​អាហ្វ្រី​ដេស៍ ២​កន្លែង ជា​អណ្ដូង​ទឹកស្អាត​អាហ្វ្រី​ដេស៍ទី ៩ និង​ទី​១០ ជូន​ប្រជា​ពល​នៅ​សហគមន៍​ភូមិ​បឹង​វៀន ឃុំ​តា​យ៉ែក និង​ភូមិ​ត្របែក...

ព័ត៌មានលំអិត

ថ្ងៃនេះវត្ត​បារាយណ៍​មហានទី​រតនា​រាមហៅ​វត្ត​ស្វាយ​រមៀតបើក​ការប្រកួត​អុំទូក​លក្ខណៈ​ប្រពៃណី​

​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ព្រឹក​មិញ​នេះ វត្ត​បារាយណ៍​មហានទី​រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត បើក​ការប្រកួត​អុំទូក​លក្ខណៈ​ប្រពៃណី​ហើយ​តាម​ការគ្រោងទុក ដែល​មាន​ទូក​ចូលរួម​ប្រកួត​ចំនួន​១៨​គូ ហើយ​ទូក​និមួយៗ​ចំណុះ​ចំនួន​០៦​នាក់ ដែល​ការប្រកួត​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០៨ និង ថ្ងៃទី​០៩ ហើយ​សម្រាប់​ថ្ងៃ​ទី​០៨​នេះ បាន​ធ្វើ​ការប្រកួត​ជម្រុះ​ទាំង​ពេល​ព្រឹក និង ពេល​ល្ងាច និង​សម្រាប់​ពេល​ល្ងាច​ថ្ងៃទី​០៩ ស្អែក​នេះ នឹង​ធ្វើ​ការប្រកួត​ផ្ដាច់ព្រ័ត្រ...

ព័ត៌មានលំអិត

បុណ្យ​កឋិនទាន​ដែល​ផ្តួចផ្តើម​ដោយ​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ដង្ហែ​ទៅកាន់​វត្ត​អូរ​ជុំ​បន្ទាយ​ជ័យ​រង្សី ស្ថិតក្នុង​ស្រុក​ក្រឡាញ់ ប្រមូល​បច្ច័យ​បាន​ជាង​១២០​លាន​រៀល​

​កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ អង្គ​កឋិនទាន​សាមគ្គី​មួយ ដែល​ផ្តួចផ្តើម​ដោយ​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង លោកជំទាវ ព្រមទាំង​លោក លោកស្រី ជា​អាជីវករ និង​ពុទ្ធបរិស័ទ​ក្នុង​ខេត្ត​សៀមរាប ។ បាន​មូលមតិ​គ្នា​បាន​ធ្វើ​បុណ្យ​អង្គ​កថិនទាន ដើម្បី​ដង្ហែ​ទៅ​វេ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ក្នុង​វត្ត​អូរ​ជុំ​បន្ទាយ​ជ័យ​រង្សី ស្ថិតក្នុង​ភូមិ​គោក​ចាស់ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់...

ព័ត៌មានលំអិត

បុណ្យ​កឋិនទាន​សម្រាប់​វត្ត​ប្រាសាទ​គោកចក ដែល​ផ្តួចផ្តើម​ដោយ​ព្រះគ្រូ​ចៅអធិការ​វត្ត ប្រមូល​បច្ច័យ​បាន​ជិត​៣២​លាន​រៀល​និង​ប្រាក់​ដុល្លារ​ជិត​៤​ពាន់​ដុល្លារ​អាម៉េរិក​

​កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ អង្គ​កឋិនទាន​សាមគ្គី​មួយ​ដង្ហែ​ចូល​វត្ត​ប្រាសាទ​គោកចក ស្ថិតក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​ព្រះគ្រូ​វិចិត្រ​វង្សា​ញាតិ​ធម្មោ ហែម គឹម​សាន ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត ហើយ​ត្រូវបាន​គណៈកម្មការ​អាចារ្យវត្ត និង​ប្រជា​ពុទ្ឋបរិស័ទ​ចំណុះជើងវត្ត បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​នោះ ប្រមូល​បច្ច័យ​បាន​ចំនួន​៣១​លាន​៩០​ម៉ឺន​២​ពាន់​រៀល និង​ប្រាក់​ដុល្លារ ៣.៤៧២​ដុល្លារ សម្រាប់​កសាង​សាលាឆាន់​ដែល​ទើប​កសាងបាន​បាត​គ្រឹះ និង​សសរ​នៅឡើយ ។​...

ព័ត៌មានលំអិត

សប្បុរសជន​កូរ៉េ តាមរយៈ​អង្គកា​រឡូ​សទុស​វើល ចែក​កង់​ដល់​សិស្ស​ទីទ័លក្រ​ចំនួន ៥០០​នាក់ ក្នុង​ខេត្ត​សៀមរាប​

​ សិស្ស​ទីទ័លក្រ​ចំនួន ៥០០​នាក់ ទទួល​កង់​ជំនួយ​សប្បុរសធម៌​ពី​មូលនិធិ​ដ៍​ស្រស់ត្រកាល​នៃ​ពិភពលោក នៃ​សារ​ធា​រណ​រដ្ឋ​កូរ៉េ តាមរយៈ​អង្គកា​រឡូ​សទុស​វើល​។ ​បើ​តាម​របាយការណ៍ លោក សេង គឺ​ម​ហុង តំណាង​អង្គការ ឡូតទុ​ស​វើល បានបញ្ជាក់​ថា​៖ នេះ​ជា​លើក​ទី​បី ហើយ​ដែល​ព្រះ​តេជគុណ ឆង់ យ៉ តំណាង​មូលនិធិ​ដ៍​ស្រស់ត្រកាល​នៃ​ពិភពលោក បាន​នាំយក​ជំនួយ​មនុស្សធម៌ ជា​កង់​ជូន...

ព័ត៌មានលំអិត

វត្ត​ស្វាយ​រមៀត នឹង​រៀបចំ​កម្មវិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី នៅ​ថ្ងៃ​ទី​៨ និង​ទី​៩ ខែវិច្ឆិកា ខាងមុខនេះ​

​ព្រះ​តេជគុណ វិមុល​សំវ ភ​ទ្ទកោ នឿម វុទ្ធី ព្រះគ្រូ​ចៅអធិការ​វត្ត​ស្វាយ​រមៀត មាន​ទីតាំង​នៅ​លើ​ខ្នង​បារាយណ៍​ទឹកថ្លា ស្ថិតក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បាន​មាន​សង្ឃដីកា​ថា នៅ​ថ្ងៃ​ទី​៨ និង​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ វត្ត​ស្វាយ​រមៀត នឹង​រៀបចំ​កម្មវិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី ដែល​ពិធី​ប្រណាំងទូក​នេះ គឺ​ធ្វើឡើង​ស្រប​ទៅតាម​ទំនៀមទម្លាប់ ប្រពៃណី​ដូនតា​ខ្មែរ​ដែល​និយម​ធ្វើ​តៗ​គ្នា​មក និង​ជា​សកម្មភាព​មួយ...

ព័ត៌មានលំអិត

ព្រះសង្ឃ និង ប្រជា​ពុទ្ឋបរិស័ទ​សង្កា​ត់​សៀមរាប និង សង្កាត់​ចុង​ឃ្នៀស រួម​គ្នា​ប្រារព្ឋ​ពិធី ដង្ហែ​សង្ឃឹក​ជ្វា​លា​

សង្ឃឹក​ជ្វាលា ជា​គ្រឿង​រណ្ដាប់​មួយ​ប្រភេទ មាន​ជើង​៤ , មាន​ដង​២ , មាន​រនាប , មាន​ជញ្ជាំង​តឿ​ជា​របាំង សម្រាប់​ដាក់ គ្រឿង​បរិក្ខារ​ច្រើន​មុខ បម្រុង​នឹង ​ប្រគេន​ភិក្ខុសង្ឃ ឬ​ប្រគេន​ភិក្ខុ​តែ​មួយ​រូប​ក៏បាន និង សម្រាប់​ដាក់​គ្រឿង​សំណែន​បណ្តែត​តាម​ខ្សែទឹក ឬ​សែង​ទៅ​ដាក់​លើ​គោក ដើម្បី​ឧទ្ទិស​ដល់​ព្រះ​គង្គា ព្រះធរណី និង​ទេវតា...

ព័ត៌មានលំអិត
Page 90 of 93 1 89 90 91 93

Recommended

សូម Like និង Follow ពួកយើង